លោកClaudio Ranieri ដែលធ្លាប់ជួយក្រុម Leicesterឈ្នះពានរង្វាន់អង់គ្លេសPremier League បានយល់ព្រមទៅដឹកនាំក្រុមNantes របស់បារាំងវិញ។
ទោះបីជាមានកិច្ចព្រមព្រៀងរវាងសមីខ្លួនិងក្លិបក៏ដោយក៏ ការប្រកាសជាផ្លូវការ មិនអាចធ្វើទៅរួចនោះទេដោយសារតែ ច្បាប់នៃក្របខ័ណ្ឌ Ligue 1 គឺមិនអនុញ្ញាតឲ្យអ្នកចាត់ការមានអាយុលើសពី៦៥ឆ្នាំដឹកនាំក្លិបក្នុងប្រទេសបារាំងនោះទេ។
លោកWaldemar Kita ប្រធានក្លិបNantesបានចោទសហព័ន្ធបាល់ទាត់នៃប្រទេសនិងសហព័ន្ធបាល់ទាត់អាជីពជាអ្នករារាំងមិនឲ្យមានការប្រកាសជាផ្លូវការ។
ការតែងតាំងនេះត្រូវរាំងស្ទះផងដែរដោយសារសហព័ន្ធបាល់ទាត់បារាំងមិនអនុញ្ញាតឲ្យក្លិបនីមួយៗមានគ្រូបង្វឹកអាយុច្រើនជាង៦៥ឆ្នាំឡើយ ខណៈអតីតអ្នកចាត់ការក្លិប Leicester រូបនេះនឹងឈានដល់វ័យ៦៥ឆ្នាំនៅខែតុលាខាងមុខ។
គួររំលឹកថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបង្កើតភាពភ្ញាក់ផ្អើលមួយដោយជួយ Leicester City ឲ្យឈ្នះជើងឯក Premier League នៅរដូវកាល២០១៥-២០១៦ តែក៏ត្រូវបានបណ្ដេញចេញកាលពីខែកុម្ភៈ ពេលក្រុមមានម្ចាស់ជាជនជាតិថៃមួយនេះមានមួយពិន្ទុពីលើតំបន់កាត់ចោល។លោក Ranieri ក៏ធ្លាប់ដឹកនាំក្លិប AS Monaco របស់បារាំង ពីចន្លោះឆ្នាំ២០១២ដល់ឆ្នំ២០១៤ផងដែរ៕ ដេវីត