ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានី ភ្នំពេញ។

របៀបវារៈនៃកិច្ចប្រជុំក្នុងសប្តាហ៍នេះមានដូចជា៖

១)-សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥។

២)-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅគណៈកម្មាធិការ ត្រួតពិនិត្យផលិតផលថ្នាំ ជក់។

៣)-បញ្ហាផ្សេងៗ: សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ “កិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុបរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប”៕


ចែករំលែក៖