ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ធ្លាក់យន្តហោះយោធានៅមីយ៉ាន់ម៉ា រកឃើញសាកសព៩០នាក់ក្នុងចំណោម១២២នាក់

ចែករំលែក៖

មកទល់ពេលនេះ ក្រុមជួយសង្គ្រោះបានរកឃើញសាកសព អ្នកដំណើរ លើយន្តហោះ យោធា ដឹកអ្នកដំណើរ ១២២នាក់ដែលជួបគ្រោះថ្នាក់ កាលពីពេលកន្លងមក ។

ក្រុមអ្នកជួយសង្គ្រោះបាន ទាញ សាកសពចំនួន៩០នាក់ ចេញពីក្នុងទឹក នៅក្នុងសមុទ្រ Andaman បន្ទាប់ពីយោធាបានបញ្ជូនទូកជាច្រើនគ្រឿង និងយន្តហោះជាច្រើន ដើម្បីស្វែងរកនៅដែនទឹក និងមានទូកក្នុង តំបន់ចាំជួយរុករកផងដែរ ។

លោក Min Aung Hlaingមេយោធា បានថ្លែងថា មានទូកនេសាទជាច្រើនគ្រឿង បានជួយនៅក្នុងការរុករកយន្តហោះ ដែលធ្លាក់ចូលសមុទ្រនោះ ហើយឃើញជាប់កន្ទុយនៃ ដងសន្ទូច នៅឆក MyinKhwar Aww ដែលនៅមិនឆ្ងាយ ស្ថិតនៅភាគខាងត្បូងនៃក្រុង Dawei។

សារព័ត៌មាន Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅពេលនេះនេះ គេបានដឹងពីហេតុផលមួយចំនួន បណ្តាលឲ្យយន្តហោះផ្ទុះឆេះ មុនពេលធ្លាក់ចូលសមុទ្រ ។ ភស្តុតាងពិតបានលាតត្រដាងឲ្យឃើញថា ទូកនេសាទដែលមានដង សន្ទូចត្រយូងនៅផ្នែកខាងក្រោយ ពិតជាគ្រោះថ្នាក់ណាស់ ព្រោះនៅគ្រា ដែលមុនពេលយន្តហោះយោធា ធ្លាក់ចូលក្នុងសមុទ្រ គឺបានបុកប៉ះនឹងដងសន្ទូចនោះ ដែលមានអ្នកនៅលើនោះ១២២នាក់ កាលពីសប្តាហ៍មុន ។

យន្តហោះបានធ្លាក់ចូល ក្នុងសមុទ្រក្នុងអំឡុងពេល ហោះហើរចេញពីតំបន់ភាគខាងត្បូង នៃក្រុង Meyeikឆ្ពោះទៅកាន់រដ្ឋធានីរ៉ងហ្គូន កាលពីសប្តាហ៍មុន ។ អ្នកដំណើរភាគច្រើន ជាភរិយា និងកូនៗរបស់ក្រុមអន្តរាគមន៍វ័យក្មេង ។

ក្រុមអ្នកនេសាទ មីយ៉ានម៉ាក៏បានរកឃើញបំណែកយន្តហោះមួយចំនួនផងដែរ នៅពេលដែល អ្នកនេសារ រាយម៉ងចាប់ត្រី ក៏ជាប់បំណែកយន្តហោះរង្គ្រោះនោះដែរ៕ ម៉ែវ សាធី


ចែករំលែក៖