ខេត្តសៀមរាប៖ គ្រឿងចក្រជាច្រើនគ្រឿងបាននិងកំពុងតែធ្វើសកម្មភាព រុករានទន្ទ្រានឈូសឆាយព្រៃលិចទឹកនៅចំណុចកំពង់រទេះព្រះគន្លង ជាតៀមទ្រុងជ្រូកខាងលិចដងស្ទឹងជីក្រែង ស្ថិតនៅក្នុងឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប។ ក្នុងនោះ គេសង្កេតឃើញលោក តេក វណ្ណា នាយកតំបន់ប្រតិបត្តិការឧទ្យានុរក្ស និងបរិស្ថានតំបន់ដឹកនាំកម្លាំងចុះទៅដែរ តែមិនឃើញមានការបង្ក្រាប ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា លោក តេក វណ្ណា បានជួបប្រទះត្រាក់ទ័រកំពុងឈូសឆាយព្រៃលិចទឹកចំនួន៨គ្រឿងនៅថ្ងៃទី១៣ និងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បានជួបត្រាក់ទ័រចំនួន៧គ្រឿងទៀតដែលកំពុងឈូសឆាយព្រៃលិចទឹក តែគ្រឿងចក្រទាំងនេះបានធ្វើសកម្មភាពឈូសឆាយជិត១ខែ ហើយដែលត្រូវបាន គេស្គាល់ឈ្មោះ អុឹម ចិត្រា រស់នៅភូមិ ល្បើក ឃុំអន្លង់សំណ និងម្នាក់ទៀតឈ្មោះ សុឹង ខុន រស់នៅភូមិចែកខ្សាច់លើ ឃុំអន្លង់ សំណដោយគ្មានមន្រ្តីមានសមត្ថកិច្ចណាហាមឃាត់ឬចាប់ពួកគេនោះឡើយ។
ប្រភពព័ត៌មានពីមន្រ្តីម្នាក់សុំមិន បញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា លោក តេក វណ្ណា បានសម្របសម្រួលជាមួយ ម្ចាស់ត្រាក់ទ័រទាំង៨គ្រឿងទទួលបានថវិកាជិត២០លានរៀល ហើយថវិកាទាំងនេះ ត្រូវបានគេសង្ស័យថាបែងចែកជាចំណែកៗ យកទៅឲ្យមេលើ មេក្រោម និងបក្ខពួក។ ជាពិសេសនោះប្រភពមិនច្បាស់ការណ៍បាន ខ្សឹបប្រាប់ថា លោក តេក វណ្ណា ជាបុរស សម្បូរស្នេហ៍មានវាសនាបានប្រពន្ធដល់ទៅ៣ ហើយស្រីដែលពេញចិត្តជាងគេនាង ទៅស្នាក់នៅកន្លែងបរិស្ថានស្នាក់ការឃ្លាំង ទើបបានជាលោកខំរកលុយខ្លាំងណាស់ ដើម្បីអនាគត់របស់លោក ។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ថា លោក តេក វណ្ណា ចាប់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកហើយមិនបានអនុវត្តតាមច្បាប់បែរជាឃុបឃិតយកលុយពី ម្ចាស់គ្រឿងចក្រមកចាយវាយដោយសេរីនេះ លោក តេក វណ្ណា បានបំភ្លឺតាមទូរស័ព្ទ ប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការរយៈពេល២ថ្ងៃនោះមិនបានជួបម្ចាស់ត្រាក់ទ័រ ដែលបានឈូសឆាយព្រៃលិចទឹកនោះទេ ហើយក៏មិនបានសម្របសម្រួលជាមួយ ម្ចាស់ត្រាក់ទ័រដែរ ព្រោះយប់មូសច្រើន ទើបលោកនាំកូនចៅត្រឡប់មកវិញខ្ជិល រញ៉េរញៃ៉។ រីឯកម្ចាស់គ្រឿងចក្រវិញបាននិយាយថាមានអី្វអស្ចារ្យគ្រឿងចក្រមួយគ្រឿងបង់លុយ១លានរៀលឲ្យតែពួកគេបានឈូសឆាយ ។
ទន្ទឹមនឹងនោះក៏មានការរិះគន់ថា ក្នុងការងារដែលលោកស៊ីប្រាក់ខែរដ្ឋហេតុអ្វីលោក តេក វណ្ណា បែរជាចុះយកកូនទៅជាមួយក្នុងពេលបំពេញភារកិច្ចបែបនេះ? ឬមួយលោកចាត់ទុកការងារជាល្បែង លេងបាយឡុកបាយឡសម្រាប់ក្មេងលេង ហើយអាងយកលេសខ្លាចមូសខាំកូន? តែ ធាតុពិតលោកប្រើស្នៀតកៀងត្រីបញ្ចូលលប់ទេតើ ៕ ប៊ុន រិទ្ធី