ព័ត៌មានទាន់ហេតុការណ៍៖

ស្មាតហ្វូន G6 និង G6+ មកជាមួយនឹង quad DAC និង សាកថ្មតាម wireless

ចែករំលែក៖

ក្រុមហ៊ុន LG បានប្រកាស version ថ្មីនៃស្មាតហ្វូន G6 ទូរស័ព្ទបច្ចុប្បន្នរបស់ខ្លួន។ ម៉ូដែល G6 + គឺមិនខុសគ្នាច្រើនទេជាមួយនឹង G6 ធម្មតា ប៉ុន្តែវាភ្ជាប់មកជាមួយអង្គផ្ទុកទំហំ 128GB ,សាកថ្មឥតខ្សែតាមរយះ wireless និងមានពណ៌ optical marine blue” ហើយនឹង “optical terra gold” ដំនើរការដោយប្រពន្ធ័ quad DAC អាចរកបានតែក្នុងវ៉ារ្យ៉ង់ទូរស័ព្ទអាស៊ី ។ វាត្រូវបានខ្ចប់មកជាមួយកាស “premium” B&O Play ។

quad DAC គឺជាការធ្វើឱ្យប្រសើរឡើងស្របច្បាប់ដល់ការអនុវត្តអូឌីយ៉ូរបស់ម៉ូដែល G6 នេះ។ វាមានបញ្ជូល feature ដូចជារបៀបប្រើប្រាស់ថាមពលទាប , ដោះសោមុខនិងមានបំរាមប្រសិនបើអ្នកគ្របដណ្តប់កញ្ចក់កាមេរ៉ាជាមួយម្រាមដៃ ដែលជាក់ស្តែងអាចជាបញ្ហាជាមួយកញ្ចក់ឡេន G6 នេះ។ software update របស់ម៉ូដែល G6 + និង G6 នឹងមកដល់នៅពេលណាមួយក្នុងខែកក្កដា ៕ ហេង លក្ខិណា


ចែករំលែក៖