ព័ត៌មានទាន់ហេតុការណ៍៖

អតីតគ្រូLiverpoolរៀបការនៅស្កុតឡេន ខណៈអាពាហ៍ពិពាហ៍របស់ខ្សែប្រយុទ្ធReal Madrid ធ្វើនៅអ៊ីតាលី

ចែករំលែក៖

លោក Brendan Rodgers អតីតអ្នកចាត់ការទូទៅក្លិបហង្សក្រហម Liverpoolបានរៀបការជាមួយនឹងគូស្នេហ៍ឈ្នោះ Charlotte Searle នៅក្នុងទីក្រុង Loch Lomond ប្រទេសស្កុតឡេន។

គូស្នេហ៍ទាំងពីរបានភ្ជាប់ពាក្យកាលពីខែកុម្ភៈ មកម្ល៉េះ ហើយក្រោយលោក Brendan Rodgers ដឹកនាំក្រុមCelticឈ្នះពាន៣ក្នុងមួយរដូវកាលរួចមកពួកគេ ក៏បានសម្រេចចិត្តរៀបការ។

លោកBrendan Rodgers ដែលមានវ័យ៤៤ឆ្នាំ បានបង្កើតប្រវត្តិសាស្រ្តថ្មី ដឹកនាំក្រុមCeltic មិនចាញ់មួយប្រកួតសោះ នៅក្របខណ្ឌកំពូលរបស់ស្កុតឡេនកាលពីរដូវកាលមុន ។

ចំណែកខ្សែប្រយុទ្ធ Alvaro Morataរបស់ក្លិបReal Madrid ក៏បានរៀប ការជាមួយនឹងគូដណ្តឹងរបស់ខ្លួនឈ្នោះ Alice Campello។ ពិធីអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបានធ្វើឡើងនៅក្នុងទីក្រុងVenice ប្រទេសអ៊ីតាលី។

ក្រៅពីរឿងល្អក្នុងជីវិតឯកជន ខ្សែប្រយុទ្ធ Alvaro Morata ក៏មានព័ត៌មានលេចលឺថា អាចនឹងផ្លាស់ចេញពីក្រុម Real Madrid ទៅលេងនៅក្នុងក្រុមបិសាចក្រហម Manchester United។

កីឡាករវ័យ២៤ឆ្នាំនេះ មិនសប្បាយចិត្តឡើយនៅក្នុងក្លិប អេស្ប៉ាញឡើយក្រោមការដឹកនាំរបស់លោកZinedine Zidaneដោយគាត់ហាក់បីដូចជាពុំសូវមានឱកាសលេងច្រើនទេ ៕ ដេវីត


ចែករំលែក៖