ព័ត៌មានទាន់ហេតុការណ៍៖

ជនរងគ្រោះដោយឆេះអគារខុនដូនៅប្រទេសអង់គ្លេសទទួលបានជំនួយ៥.៥០០ផោនក្នុងម្នាក់ៗ

ចែករំលែក៖

តាមការប្រកាសរបស់រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា គ្រួសារនីមួយៗដែល រងគ្រោះ ដោយអគ្គិភ័យឆាបឆេះអគារខុនដូ Grenfell Tower នៅទីក្រុងឡុងដុង នឹងទទួលបានប្រាក់ជំនួយ៥.៥០០ផោន ក្នុងចំណោមមូលនិធិ៥លានផោនសម្រាប់ ជួយដល់ជនរងគ្រោះ។ ក្រៅពីនេះនៅមានជំនួយជាច្រើនផ្សេងទៀត ផងដែរ។

កាលពីថ្ងៃទី១៨ខែមិថុនា លោកស្រី នាយករដ្ឋមន្ត្រី Theresa May បានប្រកាស ថា រដ្ឋាភិបាលនឹងជួយគ្រប់គ្រងដល់អ្នកដែលនៅរស់ ក្រោយការឆេះអគារខាងលើ នា ថ្ងៃទី១៤ ខែមិថុនា។ នៅពេលនេះដែររដ្ឋាភិបាលនិងការពារពលរដ្ឋដែលរងផលប៉ះពាល់ក្រោយការឆេះអគារ ។ ជនរងគ្រោះទទួលបានប្រាក់សុទ្ធ៥០០ផោនក្រៅពីនេះនឹងបញ្ជូនទៅតាមកុងធនាគារ ។ ប្រាក់ ជំនួយនឹងកើនឡើង ទៅតាមតម្រូវការជាក់ស្តែងរបស់ពលរដ្ឋដែលប៉ះពាល់។

ក្រៅពីនេះរដ្ឋាភិបាលក៏បានចំណាយប្រាក់១,៥លានផោនទុកសម្រាក់ការពារសុខភាព និងស្មារតីដល់ជនរងគ្រោះក្នុងគ្រោះអគ្គិភ័យខាងលើ ។លើសពីនេះទៅ​ទៀត ពលរដ្ឋអង់គ្លេសក៏បាននៃអង្គាសបានប្រាក់២,៨លានដុល្លារ សម្រាប់ជួយដល់ ជនរងគ្រោះផងដែរ។

តាមរបាយការណ៍ចុងក្រោយបំផុត គ្រោះអគ្គិភ័យបានសម្លាប់មនុស្ស៥៨នាក់ និង៧៨នាក់រងរបួស។ សកម្មភាពស្វែងរកជនរងគ្រោះនៅក្នុងអគារដែលឆេះខ្ទេចខាងលើនៅតែបន្ត ដោយសារតែនៅមានអ្នក បាត់ខ្លួនជាច្រើន នៅក្នុងហេតុការណ៍នោះ ដោយមិនដឹងថា អ្នកដែលបាត់ខ្លួន មិននៅឬក៏ត្រូវភ្លើងឆេះកប់ក្រោមគំនរផេះនោះទេ៕ ម៉ែវ សាធី


ចែករំលែក៖