ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីលួចអីវ៉ាន់នៅខណ្ឌ៧មករា

ចែករំលែក៖

 

ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់ចូលទៅលួចអីវ៉ាន់នៅក្នុងផ្ទះត្រូវម្ចាស់ផ្ទះទាន់ចាប់​​ប្រគល់ឲ្យនគរបាល​ប៉ុស្តិ៍វាលវង់ នៅវេលាម៉ោង១២នាទីយប់ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ផ្ទះមួយកន្លែង ផ្លូវលេខ២១៥ សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជន​សង្ស័យ​មានឈ្មោះ អ្នក វល័ក្ស ភេទប្រុស អាយុ២០ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅមិនពិតប្រាកដ ។

តាម​ប្រភព​ព័ត៌មាន​ពី​​ជនរងគ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​មុនពេលកើតហេតុជនសង្ស័យម្នាក់បានឡើងទៅផ្ទះកើតហេតុខាលើ មួយស្ទុះក្រោយមក ក៏ស្រាប់តែមានជនសង្ស័យខាងលើបានបើកបង្អួចទ្វារផ្ទះរបស់ជនរងគ្រោះ ហើយបានបម្រុងលួចអីវ៉ាន់​ពេលនោះ ជនរងគ្រោះក៏បានឮសំឡេង ក៏បានស្ទុះមកមើល ក៏ស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងតែលួចយកអីវ៉ាន់​របស់ខ្លួន ពេលនោះជនរងគ្រោះ ក៏ស្រែកថា ចោរៗ ក៏ដេញតាមពីក្រោយរហូតដល់ជួប​​កម្លាំង​ល្បាត​នគរបាល​ប៉ុស្តិ៍វាលវង់ប្រទះឃើញក៏ដេញចាប់ភ្លាមៗតែមង្ត។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាលវង់សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ៧មករា​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់៕ ស រស្មី


ចែករំលែក៖