ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន HTC កំពុងដាក់បង្ហាញម៉ូដែលទូរស័ព្ទ U11 ពណ៌ក្រហមនៅសហរដ្ឋអាមេរិក

ចែករំលែក៖

ចាប់អារម្មណ៍ក្នុងការជ្រើសរើសយកស្មាតហ្វូនទំនើបចុងក្រោយបំផុតរបស់ HTC U11 squeezable ប៉ុន្តែនៅមិនចូលចិត្តជម្រើសពណ៌បច្ចុប្បន្នដូចជាពណ៌ខៀវ ប្រាក់ ឬ ខ្មៅមែនទេ? ឥឡូវនេះទទួលបានដំណឹងល្អមួយ: ក្រុមហ៊ុន HTC កំពុងបញ្ចេញពណ៌ដ៏ស្រស់ស្អាតមិនគួរអោយជឿនោះគឺពណ៌ក្រហមភ្លឺផ្លែក “Solar Red” ជា version ថ្មីរបស់ម៉ូដែល HTC U11 មាននៅឯសហរដ្ឋអាមេរិក ជាមួយនឹងការបញ្ជាទិញមុនចាប់ផ្តើមពីឥឡូវនេះ តាមរយៈវេបសាយរបស់ HTC ។

បើទោះបីជាមានការប្រកាសចេញពីទូរស័ព្ទស្មាតហ្វូនថ្មីក៏ដោយក៏អ្នករចនាម៉ូដរបស់ក្រុមហ៊ុន HTC បានបង្ហាញពីចំណុចមួយគឺការរចនាពណ៌ក្រហមនិងដែករាងកោងរបស់ HTC មើលទៅល្អឥតខ្ចោះនៅក្នុងពណ៌ក្រហម។ វាខុសគ្នាតែពណ៌ប៉ុណ្ណោះ ចំពោះតួម៉ាសុីន និង ប្រពន្ធ័ដំនើរការនៅតែដដែលដូចគ្នានឹងស៊េរី U11 កាលពីចេញដំបូង ៕ ហេង លក្ខិណា


ចែករំលែក៖