ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ និងបន្តដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាមចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។

នៅក្ន្ងងដំណើរទស្សនកិច្ចផ្លូវការ និងមិត្ត ភាពនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរា ជាណាចក្រកម្ពុជានឹងជួបពិភាក្សាទ្វេភាគី និងជួបសវនការសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសឡាវ មានជាអាទិ៍៖ ជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ ប៉ានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ,ជួបសវនាការ និងសម្តែងការគួរសមជាមួយឯកឧត្តម ថងលួន ស៊ីសូ លីត នាយក រដ្ឋមន្ត្រីឡាវ និងជួបសវនការ និងសម្តែងការគួរសមជាមួយ ឯកឧត្តម ប៊ុនញ៉ាំង វ៉ូរ៉ាជិត ប្រធានរដ្ឋឡាវ។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងបន្តដំណើរទស្សនកិច្ចនេះនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពី ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ដោយក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភាកម្ពុជានឹងជួបពិភាក្សាការងារទ្វេភាគី ជួបសវនាការ និងសម្តែងការគួរសមជាមួយលោកជំទាវ ង្វៀន ធីគីមង៉ាន ប្រធានរដ្ឋសភាវៀតណាម,ជួបសវនាការ និងសម្តែងការគួរសមជាមួយឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម,ជួបសវនាការ និងសម្តែងការគួរសមជាមួយឯកឧត្តម ត្រាន់ ដាយក្វាង ប្រធានរដ្ឋវៀតណាម,ជួបសវនាការ និងសម្តែងការគួរសមជាមួយឯកឧត្តម ង្វៀន ហ៊្វូជុង អគ្គលេខាធិការបក្សវៀតណាម។ ជាមួយគ្នានេះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាព្រះរាជាណាចក្រកម្ពុជានឹងចូលរួមប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ព្រមទាំងចូលរួមកិច្ចប្រជុំរណសិរ្សកម្ពុជាឡាវ និង វៀតណាមផងដែរ។

សូមជម្រាបជូនថា៖ គណៈប្រតិភូជាន់ខ្ពស់រដ្នសភាដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងអញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញនៅ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧៕ សហការី


ចែករំលែក៖