កីឡាករ Paolo Maldiniអតីតខ្សែការពារឆ្នើមរបស់ក្លិបAC Milanនិង ជាកីឡាករជម្រើសជាតិអ៊ីតាលីបានផ្លាស់ប្តូរអាជីពមកជាកីឡាករវាយតឺន្នីសវិញម្តងដោយអាចជាប់ទៅលេងក្នុងកម្មវិធី ATP Challenger Tourទៀតផង។
កីឡាករវ័យ៤៨ឆ្នាំMaldiniដែលលេងបាន១២៦ប្រកួតឲ្យក្រុមជម្រើសជាតិអ៊ីតាលីបានយកឈ្នះក្នុងការប្រកួតជម្រុះ វាយគូបុរស ជាមួយមិត្តរួមក្រុមឈ្មោះ Stefano Landonio។
លោកLandonio វ័យ៤៦ឆ្នាំធ្លាប់ឈរចំណាត់ថ្នាក់លេខ ៩៧៥ពិភពលោក និងបានបង្វឹក Maldini តាំងពីឆ្នាំ២០០៩បន្ទាប់ពី Maldini ចូលនិវត្តន៍ពីបាល់ទាត់។
ពួកគេទាំងពីរនាក់គ្រោងនឹងចូលរួមប្រកួតកម្មវិធី Aspria Tennis Cup នៅទីក្រុងមីលេន ប្រទេសអ៊ីតាលី ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៩ ខែមិថុនាខាងមុខ។
គួររំលឹកថា Maldini ចំណាយពេល៣១ឆ្នាំលេងបាល់ទាត់ជាមួយ AC Milan ឈ្នះពាន Champions League ៥ដង និងពាន Serie A ជាច្រើនទៀត ៕ ដេវីត