ព័ត៌មានទាន់ហេតុការណ៍៖

សម្ថកិច្ចខណ្ឌពោធ៍សែនជ័យព្យាយាមលាក់ករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅផ្ទះសំណាក់ រ៉ូស

ចែករំលែក៖

ភ្នំពេញ ៖​ ហេតុភ្ញាក់ផ្អើលមួយបន្ទាប់ពីនារីវ័យក្មេងម្នាក់បានចូលទៅស្នាក់ក្នុងផ្ទះសំណាក់យីហោ​ រ៉ូស​ ចំនួន២ថ្ងៃហើយ បែរជាគេប្រទះឃើញធ្វើអត្តឃាតដោយចង​ ក​ សម្លាប់ខ្លួនក្នុងបន្ទប់ដោយមិនដឹងមូលហេតុ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅ ក្នុង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស្រី ការ ភេទស្រី អាយុ២២ឆ្នាំ​ មុខរបរស់នៅកន្លែងអ៊ីនធើណេតមួយកន្លែង មានស្រុកកំណើតនៅខេត្ត កំពង់ឆ្នាំង ។

បើតាមសម្តីស្ត្រីម្នាក់ដែលអះអាងថា ជាបងប្អូនជនរងគ្រោះបានអោយដឹងថា​ ជនងគ្រោះបានចេញបាត់ពីកន្លែងធ្វើការ និងរត់មកស្នាក់នៅផ្ទះសំណាក់យីហោ​ រ៉ូស​ ចំនួន២ថ្ងៃមកហើយ។ លុះរហូតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៧ វេលាម៉ោង ៨យប់ ស្រាប់តែមានគេតេមកប្រាប់ថា ប្អូនរបស់គាត់បានធ្វើអត្តឃាត ចងក​ សម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ។

ទាក់ទងនឹងករណីខាងលើនេះ មិនអាចបញ្ជាក់ថា ជាករណីអត្តឃាត​ខ្លួនឯង ឬជាករណីឃាត់កម្មនោះទេ ព្រោះដោយសារតែមិនអាចសុំការបញ្ជាក់ពីសមត្ថកិច្ចជំនាញ និងម្ចាស់ផ្ទះសំណាក់បានទេ​គឺព្យាយាមលាក់បាំងព័ត៌មានតែម្តង។

ក្រោយពីសមត្ថកិច្ចជំនាញបានកោសល្យវិច័យ្យរួច គេសង្កេត ឃើញរថយន្តម៉ាក កាមរីឆ្លាម ពណ៌ទឹកប៊ិចបានចូលទៅខាងក្នុងផ្ទះរួច បើកចេញទៅបាត់ដោយសង្ស័យថា ដឹកសពចេញដោយមិនអោយអ្នកព័ត៌មានថតយករួបភាពនោះទេ៕ សុខាសែនជ័យ


ចែករំលែក៖