ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់ មុខផ្សាររាត្រី

ចែករំលែក៖

ភ្នំពេញ៖ លោក សុខពេញវុធ អភិបាលនៃគណៈអភិបាល ខណ្ឌដូនពេញ កាលពីល្ងាចថ្ងៃទី ២០ មិនថុនា ២០១៧នេះ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ នៅមុខផ្សាររាត្រី និង ទីតាំងផ្សេងៗ ទៀតក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងនោះ លោកពិនិត្យឃើញថា៖ មានចំណតផ្ញើម៉ូតូ នៅ ជុំវិញផ្សាររាត្រី បានរំលោភយកទ្រូងផ្លូវស្ទើរតែពាក់កណ្តាលធ្វើជាចំណត សម្រាប់ផ្ញើម៉ូតូ បណ្តាលអោយ មានការកកស្ទះចរាចរណ៍ស្ទើរតែរាល់ថ្ងៃនៅត្រង់ទីតាំងនេះ។

ក្នុងការចុះរៀបសណ្ដាប់ធ្នាក់នោះ លោក សុខពេញវុធ បានចុះអប់រំណែនាំបងប្អូនជាអាជីវករផ្ញើរម៉ូតូ អោយខិតចូលទៅក្នុងវិញ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅជុំវិញផ្សាររាត្រីនេះផង និងដើម្បីអោយបងប្អូនប្រជាពលរដ្ឋ ដែល ធ្វើដំណើតាមផ្លូវនេះ ធ្វើចរាចរណ៍បានដោយរលូន និងមានភាពល្អប្រសើផង ។

ក្រោយទទួលការអប់រំណែនាំរបស់អាជ្ញាធរខណ្ឌ លោក សុខពេញវុធ មានសង្ឃឹងយ៉ាងមុតមាំថា បងប្អូន ជាអាជីវករផ្ញើម៉ូតូនៅទីតាំងនេះ ពិតជាចូលរួមសហការអនុវត្តជាមួយរដ្ឋបាលខណ្ឌដូនពេញ ទាំងអស់គ្នា ដើម្បីធ្វើអោយរាជធានីភ្នំពេញរបស់យើងកាន់តែមានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ល្អប្រសើរ ឡើងជាលំដាប់។

បន្ទាប់ពីណែនាំរួចហើយ លោកអភិបាល បានបន្តទៀតថា បើបងប្អូននៅតែរឹងរូស មិនព្រមចូលរួមអនុវត្តជាមួយរដ្ឋបាលខណ្ឌដូនពេញទេនោះ បងប្អូន នឹងប្រឈមការផ្អាកអាជីវកម្មជាបណ្តោះអាសន្នមិនខានឡើយ ៕ ស តារា


ចែករំលែក៖