ភ្នំពេញ: រថយន្តក្រុង GAINT IBIS ដឹកភ្ញៀបរទេសបេីកលឿនដូចហោះ បុករះម៉ូតូកង់បីមួយគ្រឿងបណ្ដាលអោយអ្នកបេីក ម៉ូតូកង់បីរងរបួសធ្ងន់ស្ទេីរតែបាត់បង់ជីវិត ហេីយរថយន្តមិនទាន់អស់ល្បឿនដោយសារតែអ្នកបេីកមិនព្រមឈប់ក៏បន្តទៅបុក នឹងម៉ូតHONDA DREAMមួយគ្រឿងទៀតគៀបជាប់នឹងក្រោមរថយន្ត អូសជាង១០០ម៉ែត្រ ប្រជាពលរដ្ឋឃេីញហេតុការណ៍ដ៏រន្ធត់បៀបនេះក៏ខឹងសំបារយ៉ាងខ្លាំងបាន នាំគ្នាដេញតាមកាក់រថយន្តអោយឈប់ នៅពេលរថយន្តបានឈប់ប្រជាពលរដ្ឋរាប់រយនាក់បានឈរចាំអស់០១ម៉ោងជាងដេីម្បីរកមុខអ្នកបេីករថយន្ត ចំណែកអ្នកបេីករថយន្តឃេីញដូចនេះក៏ភ័យខ្លួនរត់ទៅខាងក្រោយរថយន្តព្យាយាម លាក់ខ្លួនជាមួយអ្នកដំណេីរជនបរទេស ហេីយសំណាងល្អត្រូវបានសម្ថកិច្ចចុះមកអន្តរាគមន៍ទាន់ពេលទេីបមិនត្រូវប្រជាពលរដ្ឋវាយ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំងនៅម៉ោងជាង១១យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្ដោយ៦ ទល់មុខនឹងសណ្ឋាគារវ៉ាសីុនតោន ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
ប្រភពព័ត៌ពីកន្លែងកេីតហេតុបានអោយដឹងថាមុនពេលកេីតហេតុគេបានឃេីញរថយន្តមួយគ្រឿងប្រភេទរថយន្តក្រុងដឹកភ្ញៀវទេសរណ៍GIANT IBIS ពាក់ស្លាកលេខភ្នំពេញ3C-3088 បេីក បរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនតាមបណ្ដោយផ្លូវ៦Aក្នុងទិដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុរថយន្តបានជ្រុលចង្កូតទៅបុកនឹងម៉ូតូកង់បីមួយគ្រឿងយ៉ាងពេញទំហឹងបណ្ដាលអោយអ្នកបេីកម៉ូតូកង់បីរងរបួសធ្ងន់ស្ទេីរបាត់បង់ជីវិត ហេីយអ្នកបេីករថយន្តមិនបានឈប់ដោះស្រាយនោះទេថែមទាំងតទៅមុខទៀតក៏បន្តទៅបុកនឹងម៉ូតូមួយគ្រឿងទៀម៉ាកHONDA DREAM ពាក់ស្លាកលេខ1GE-2017 ជិៈដោបុរសម្នាក់ យ៉ាងពេញទំហឹងបណ្ដាលអោយម៉ូតូគៀបជាប់នៅក្រោមរថយន្តអូសជាង១០០ម៉ែត សំណាងល្អអ្នកជិៈម៉ូតូបានលោតចេញទាន់មិនបណ្ដាលអោយរងរបួសនោះទេ ភ្លាមៗនោះប្រជាពលរដ្ឋឃេីញហេតុការណ៍ដូចនេះក៏មានការខឹងយ៉ាងខ្លាំងបាននាំគ្នារាប់រយអ្នកដេញតាមកាក់រថយន្តបម្រុងនឹងវាយអ្នកបេីករថយន្ត អ្នកបេីករថយន្តឃេីញ្ញប្រជាពលរដ្ឋច្រេីនរងចាំស្វាគមន៍ដូចនេះក៏ភ័យខ្លួនឈប់រថយន្តហេីយបានរត់ទៅខាងក្រោយរថយន្តបន្លំខ្លួនជាមួយនឹងជនបរទេសដែលជាភ្ញៀវរួមដំណេីរ ទោះជាយ៉ាងណាប្រជាពលរដ្ឋរាប់រយនាក់នៅតែធ្វេីការឡោមព័ត្ធរថយន្តជៀង០១ម៉ោងដេីម្បីអោយអ្នកបេីករថយន្តបង្ហាញខ្លួន បន្ទាប់មកសម្ថកិច្ខបានអន្តរគមន៍ជាមួយប្រជាពលរដ្ឋកុំអោយប្រេីអំពេីហិងស្សាទៅលេីអ្នកបេីករថយន្តក៏បន្តឃាត់ខ្លួនអ្នកបេីករថយន្តទៅធ្វេីការសាកសួរនៅស្នងការរាជធានីភ្នំពេញ។
ក្រោយពេលកេីតហេតុជនអ្នកបេីករថយន្តត្រូវបានសម្ថកិច្ចធ្វេីការឃាត់ខ្លួនដេីម្បីសួរនាំ ចំណែកឯម៉ូតូកង់បីនឹងម៉ូតូរួមជាមួយរថយន្តបង្កត្រូវបានធ្វេីការវាស់វែងយកទៅរក្សារទុកនៅនឹងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារងចាំភាគីទាំងអស់ចូលបំភ្លឺដោះស្រាយគ្នានៅពេលក្រោយ ៕ជ្រោយពេជ្រ