ខេត្តឧត្តរមានជ័យ៖ ក្រោមការចង្អុលបង្ហាញរបស់លោកនាយឧត្តសេនីយ៍គន់ គីម ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តមានជ័យនៅថ្ងៃទី20 និងថ្ងៃទី21 ខែមិថុនា ឆ្នាំ2017 កងកម្លាំងមូលដ្ឋានរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោកវរៈសេនីយ៍ឯកងួន ធារិទ្ធ និងកងកម្លាំងយោធាវរៈសេនាតូច382 នៃកងពលតូចលេខ8 បានសការសាមគ្គីសាងសង់ស្ពានឈើមួយកន្លែងទទឹង4ម៉ែត្រ គុណ16ម៉ែត្រដែលបានតភ្ជាប់ពីភូមិរំចេកខាងលិច ឃុំអន្លង់វែង មកភូមិអូគគីកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ការចុះជួយសាងសង់ស្ពានរបស់កងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ដែលដឹកនាំដោយលោកងួន ធារិទ្ធ មេញ្ជាការរាជអាវុធហត្ថស្រុកអន្លង់វែង ដោយធ្វើឡើងតម្រូវការចាំបាច់របស់ពលរដ្ឋចំនួន3ភូមិ គឺភូមិចំចេកកណ្ដាល រំចេកខាងលិច និងភូមិអូគគីកណ្ដាល។
លោកងួន ធារិទ្ធបានអោយដឹងថា លោកតែងតែចុះជួយនិងសួរសុខទុក្ខទៅដល់មូលដ្ឋានរបស់ពលរដ្ឋ ដោយផ្ទាល់ក្រោមការចង្អុលបង្ហាញរបស់លោកនាយឧត្តមសេនីយ៍ គន់ គីម ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តមានជ័យ ដើម្បីជួយសម្រួលដល់ទុក្ខលំបាក ដែលជាតម្រូវការចាំបាច់ចំពោះមុខដូចជាសង់លំនៅឋានជូនពលរដ្ឋក្រីក្រ ផ្លូវនិងស្ពានជាដើម។ល។
ប្រជាពលរដ្ឋនៅស្រុកអន្លង់វែង តែងតែមានការត្រេកអរ និងមានការកោតសរសើរជាប់ជានិច្ចនូវអំពើល្អរបស់ថ្នាក់ដឹកនាំ និងកងកម្លាំងដែលបានយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅដែលបានសម្រេច និងបំពេញបំណងតម្រូវការ និងក្ដីប្រថ្នាជូនដល់ពួកគាត់បានទាន់ពេលវេលា ៕ ប៉ែន នួន