ខេត្តត្បូងឃ្មុំ៖ ដោយធ្វើដំណើរចម្ងាច ៣.៤គម ពីចំណុចប្រវត្តិសាស្ត្រទី ៤ និងទី៥ សម្តេចតេជោ ហ៊ុន សែន និងក្រុមប្រតិភូបានមកដល់ដល់សារមន្ទីអនុស្សាវរីយ៍ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ក្នុងទឹកដីនៃប្រទេសវៀតណាម។ សម្តេចតេជោ ក៏បានអញ្ជើញកាត់ខ្សែបូរផ្ទាំងសិលាចារិក និងដាំដើមឈើទុកជាអនុស្សាវីយ៍ជាមួយមន្ត្រីរដ្ឋាភិបាលវៀតណាម ក្នុងបរិយាកាសរីករាយ។
ក្នុងឱកាសនេះដែរ សម្តេចតេជោនាយករបានអញ្ជើញសំណេះសំណាលជាមួយកម្មាភិបាល ប្រជាជន សាក្សីដឹងលឺប្រវត្តិសាស្ត្រ និងអតីតយុទ្ធជនប្រចាំការនៅសារមន្ទីអនុស្សាវរីយ៍ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប្រល័យពូជសាសន៍ប៉ុល ពត និងបានអញ្ជើញពិសារអាហារថ្ងៃត្រង់នៅទីនេះ ក្នុងបរិយាកាសស្និទ្ធស្នាលក្រៃលែង៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ