តើលោកត្រាំ និងលោកអូបាម៉ា មាន គំនុំអ្វីនឹងគ្នាបានជាប្រធានាធិបតីដូណាល់ ត្រាំ លុបចោលនូវគោលនយោបាយទាំង អស់របស់លោកអូបាម៉ាដែលបានបន្សល់ ទុក ក្នុងនោះមានកិច្ចព្រមព្រៀងអន្តរទ្វីប TPP, កិច្ចព្រមព្រៀងអាកាសធាតុ ទីក្រុង ប៉ារីស, ការតភ្ជាប់ទំនាក់ទំនងជាមួយគុយ បាក្រោយរយៈពេលជាង៥០ឆ្នាំ។ ហេតុអ្វី បានជាលោកត្រាំ លុបចោលស្នាដៃរបស់ លោកអូបាម៉ា? បើទោះបីដឹងថា ការធ្វើ របស់លោកធ្វើឲ្យពលរដ្ឋអាមេរិក និងអ្នក នយោបាយជើងចាស់ដែលមានបទពិសោធន៍ ជាងលោកថ្កោលទោសរិះគន់ក្តី។
បើទោះបីគោលនយោបាយរបស់ អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ត្រឹមត្រូវក៏លោកដូណាល់ឋ ត្រាំ លុបចោល ផងដែរ ក្នុងនោះមានកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ជាដើមដែលមានប្រទេសជិត២០០ បានចុះហត្ថលេខាអនុវត្ត តែអាមេរិកបែរជា ដកខ្លួនចេញទៅវិញ។ ក្រៅពីនេះសូម្បីតែ មន្ត្រីដែលតែងតាំងកាលពីជំនាន់លោក អូបាម៉ា ក៏ត្រូវដកហូតតំណែងដែរ ដូចជាប្រធានក្រុមចារកិច្ចអាមេរិកជាដើម។
តើលោក ត្រាំ ចង់ធ្វើអ្វីឱ្យខុសពីប្រធានា ធិបតីមុនឬ? អ្វីដែលមានក្នុងរបបមុនលោក ត្រាំចង់ផ្តាច់ឱ្យអស់។កន្លងមកថ្មីៗ លោក ត្រាំ បានប្រកាសបិទអនុក្រឹត្យរបស់លោក អូបាម៉ា ដែលអនុគ្រោះឱ្យជនអន្តោប្រវេសន៍ ខុសច្បាប់អាចបន្តស្នាក់នៅក្នុងទឹកដីសហ រដ្ឋបាន ប្រសិនបើមានកូនកើតនៅអាមេ រិក។ នៅថ្ងៃនេះលោកត្រូវសើរើទំនាក់ទំនង ជាមួយគុយបា ព្រោះជាមធ្យោបាយដ៏ងាយ សម្រាប់បង្ហាញឲ្យមតិសាធារណៈឃើញ ថា រដ្ឋបាលអាមេរិករបស់ត្រាំប្តូរផ្លាស់ផ្តាច់ នូវអ្វីដែលមានក្នុងរដ្ឋបាលអាមេរិកចាស់ របស់អូបាម៉ា។
ម្យ៉ាងវិញទៀត លោក ដូណាល់ ត្រាំ ចង់អរគុណ និងចង់បំពេញចិត្តក្រុមអ្នក តំណាងរាស្ត្រនៅមីអាមី(Miami) ដែល បានគាំទ្រលោកភ្លូកទឹកភ្លូកដីរហូតបាន ទទួលជោគជ័យក្នុងសម័យបោះឆ្នោត ប្រធានាធិបតី។ ពួកគេសុទ្ធសឹងជាអ្នក មានដើមកំណើតគុយបាប្រឆាំងដាច់ខាត នឹងរបបដឹកនាំដោយត្រកូលកាស្ត្រូនៅ គុយបា។
ចំពោះហេតុផលនយោបាយការបោះ ដៃទទួលគុយបារបស់លោក អូបាម៉ា មាន លក្ខណៈធូររលុងជ្រុល។ ហេតុដូច្នេះហើយ បានជាអាមេរិករបស់លោកត្រាំ ត្រូវតែពិនិត្យ មើលជំហររបស់ខ្លួនឡើងវិញត្រូវសើរើ សំណុំរឿងនេះ ដោយចង់រឹតបន្តឹង និងដាក់ សម្ពាធគុយបា ដើម្បីឱ្យគុយបាគោរពសិទ្ធិ មនុស្ស និងគោរពតម្លៃនៃលទ្ធិប្រជាធិប តេយ្យ។
បន្ទាប់ពីច្បាប់ធានារ៉ាប់រងសុខភាពនិង កិច្ចព្រមព្រៀងអាកាសធាតុ នៅថ្ងៃសុក្រ នេះ លោក ដូណាល់ ត្រាំ នឹងត្រូវថ្លែងសុន្ទរ កថាមួយ ក្នុងអត្ថន័យលុបចោលនយោ បាយដែលជាស្នាដៃរបស់លោក បារ៉ាក់ អូបាម៉ា មួយទៀត គឺទំនាក់ទំនងជាមួយ គុយបា។ បើតាមអ្នកទទួលខុសត្រូវអាមេ រិក លោកប្រធានាធិបតី ត្រាំ នឹងចេញ វិធានការមួយចំនួនដើម្បីបង្អាក់នូវរាល់អ្វី ដែលជាស្នាដៃសម្រេចបានជាប្រវត្តិសាស្ត្រ រវាងរដ្ឋបាលអាមេរិករបស់លោកអូបាម៉ា នឹងគុយបា។ បើប្រធានាធិបតីមុនធ្វើបាន សម្រេចទៅហើយ តើប្រធានាធិបតីថ្មីមាន ហេតុផល និងសំអាងអ្វីបានជាមកបន្ទច់ បង្អាក់ទៅវិញយ៉ាងដូច្នេះ ?
ការសើរើមើលនយោបាយបើកចំហ ចំពោះគុយបារបស់លោកអូបាម៉ា ក៏ដូចជា ការលុបច្បាប់ធានារ៉ាប់រងសុខភាព និងកិច្ច ព្រមព្រៀងអាកាសធាតុដែលសុទ្ធតែជា ប្រធានបទធំៗ ដែលលោក ដូណាល់ ត្រាំ បានប្រកាសតាំងពីក្នុងយុទ្ធនាការឃោសនា បោះឆ្នោតប្រធានាធិបតីមកម្លេ៉ះ។ ដូច្នេះ ការប្រកាសបង្ហាញនយោបាយអាមេរិក ចំពោះគុយបា ថ្ងៃនេះអាចចាត់ទុកថា លោក ត្រាំ កំពុងធ្វើអ្វីដែលលោកបានសន្យា។
ប៉ុន្តែវិធានការរបស់លោកត្រាំ ទំនងជា មិនសូវដាច់ខាត ដូចពាក្យសន្យាក្នុងសម័យ បោះឆ្នោតទេ។ ទំនាក់ទំនងការទូតរវាង អតីតគូសត្រូវទាំងពីរ ដែលទើបភ្ជាប់គ្នា ឡើងវិញ កាលពីឆ្នាំ២០១៤ នឹងត្រូវបន្ត រក្សាទុកដដែល។ ការហោះហើរផ្លូវអាកាស និងផ្លូវទឹកទំនងជាមិនត្រូវប៉ះពាល់ដោយ វិធានការថ្មីរបស់ប្រធានាធិបតីត្រាំ នៅ ថ្ងៃនេះទេ។
បើតាមអ្នកទទួលខុសត្រូវនៅក្នុងសុន្ទរ កថាថ្ងៃនេះ ពីទីក្រុងមីអាមី លោក ត្រាំ ទំនង ជានឹងប្រកាសអនុវត្តការកំហិតការធ្វើ ដំណើរទៅ-មកគុយបាឱ្យបានតឹងតែង បំផុត និងប្រកាសហាមឃាត់មិនមានការ ចុះកិច្ចសន្យាហិរញ្ញវត្ថុជាមួយក្រុមហ៊ុន គុយបាណាដែលត្រួតត្រាដោយយោធា ព្រមទាំងជំហរប្រឆាំងនឹងការដកទណ្ឌកម្ម ចេញពីគុយបា។
ប៉ុន្តែផលវិបាកដែលបង្កឡើងដោយការ វិធានការរិតបន្តឹងនេះពិបាកនឹងធ្វើការវាយ តម្លៃបានណាស់ ព្រោះនៅគុយបាវិស័យ ទេសចរណ៍ជាវិស័យដ៏សំខាន់ ជាដង្ហើម ស្លាប់រស់របស់ជាតិ។ វិស័យនេះបានរីក លូតលាស់ខ្លាំងណាស់តាំងពីភ្ជាប់ទំនាក់ ទំនងការទូតជាមួយអាមេរិកមក។ ចំនួន ទេសចរអាមេរិកទៅលេងគុយបាបានកើន ឡើង១៤៥% ក្នុងរយៈពេលតែមួយឆ្នាំ និងកើនឡើងជាលំដាប់។ ហើយបម្រាម មិនរកស៊ីជាមួយក្រុមហ៊ុនយោធាគុយបា គឺកាន់តែលំបាកទៀត ព្រោះយោធាមានមុខ នៅស្ទើរគ្រប់វិស័យ ជាពិសេសនៅក្នុង វិស័យទេសចរណ៍តែម្តង យោធាចាត់ចែង ទាំងអស់ ទាំងក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងហាងធំៗ។
អតីតទីប្រឹក្សាលោកអូបាម៉ា ដែលជា អ្នកឈ្មុសឈ្មុលខ្លាំងក្នុងការបង្ខិតអាមេរិក ឱ្យចាប់ដៃគុយបាឡើងវិញយល់ថា រាល់ វិធានការកំហិតការធ្វើដំណើរទោះក្នុង កម្រិតណាក៏ដោយក៏នឹងធ្វើឱ្យប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោលដល់ ពលរដ្ឋគុយបាដល់អ្នករកស៊ីតូចតាច និង បានត្រឹមបង្កើនហានិភ័យឱ្យគុយបាមាន ឱកាសជាថ្មីងាយងាកទៅចិន និងរុស្ស៊ី បន្ថែមទៀតតែប៉ុណ្ណោះ៕ ម៉ែវ សាធី