ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាម២០នាក់រស់នៅនិងធ្វើការគ្មានច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ កម្លាំងមូលដ្ឋានខណ្ឌចំការមនចុះឆែកឆេរ និងត្រួតពិនិត្យជនអន្តោប្រវេសន៍មួយក្រុមនៅតាមបណ្ដោយផ្លូវលេខ២៨០នៅហាងកាហ្វេមួយកន្លែងសង្កាត់បឹងកេងកង២ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ដោយឃាត់ ខ្លួនជនជាតិវៀតណាម២០នាក់ ក្នុងនោះ មានស្រី៥នាក់ មករស់នៅនិងធ្វើការងារ ខុសច្បាប់នៅកម្ពុជា ។

ការចុះត្រួតពិនិត្យនិងឆែកឆេរនេះ ដឹកនាំ ដោយ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជ ធានីភ្នំពេញ លោកសៀង សុខ សហការ ជាមួយកម្លាំងរបស់លោកឧត្តមសេនីយ៍ ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើប អង្កេតនិងអនុវត្តន៍នីតិវិធីនៃអគ្គនាយក ដ្ឋានអន្តោប្រវេសន៍និងកម្លាំងមូលដ្ឋាន ខណ្ឌចំការមន ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនមនុស្សចំនួន២០ នាក់ ដែលក្នុងនោះមានស្រី៥នាក់ ជាជនជាតិ វៀតណាម ដែលពួកគេគ្មានលិខិតឆ្លងដែន និងច្បាប់អនុញ្ញាតការងារត្រឹមត្រូវ ។

បច្ចុប្បន្នជនជាតិវៀតណាមទាំងនេះត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕ ស រស្មី


ចែករំលែក៖