ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរអាន់ឆ័រប្រកាសកំពូលតារាភាពយន្តដ៏ល្បីរបស់កូរ៉េ LEE MIN HO ជាឯកអគ្គរាជទូតថ្មីតំណាងស្រាបៀរអាន់ឆ័រ

ចែករំលែក៖

ភ្នំពេញ៖ ស្រាបៀរអាន់ឆ័រ បានរៀបចំសន្និសីទកាសែតលំដាប់ខ្ពស់មួយនៅសាលD22ក្នុងអគារ PhnomPenh Towerដើម្បីប្រកាសកំពូលតារាភាពយន្តដ៏ល្បីឈ្មោះរបស់កូរ៉េ គឺលោក លី ម៉ិញហូ (Lee Min Ho) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពិសេសស្តីពីតួនាទីជាឯកអគ្គរាជទូតជាផ្លួវការតំណាឲ្យស្រាបៀរ អាន់ឆ័រ ។

លោក Roland Bala នាយកគ្រប់គ្រងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)បានថ្លែងសុន្ទរកថាបញ្ជាក់ហេតុផលដែលស្ថិតនៅពីក្រោយកិច្ចព្រមព្រៀងនេះថា “នេះគឺជាការសហការគ្នារវាងក្រុមហ៊ុនធំពីរ ។ ស្រាបៀរ អាន់ឆ័រ គឺជាម៉ាកសញ្ញាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ ដែលទទួលស្គាល់ជាស្រាបៀរ ដែលមានកេរ្តិ៍ឈ្មោះល្បីបំផុតនៅក្នុងប្រទេសកម្ពុជាចំណែកឯលោក Lee Min Ho គឺជាតារាសម្តែងប្រចាំស្ថានីយ៍ទូរទស្សន៍និងតារាភាពយន្តដ៏ល្បីអន្តរជាតិ ហើយក៏មានប្រជាជនកម្ពុជាជាច្រើននាក់គាំទ្រលោកផងដែរ។ យើងជឿជាក់ថា តារាភាពយន្តរូបនេះ ពិតជាស័ក្តិសមឥតខ្ចោះនឹងកេរ្តិ៍ឈ្មោះ ព្រមទាំងគុណតម្លៃនៃម៉ាកដ៏ល្បីរបស់ស្រាបៀរ អាន់ឆ័រ ដែលមានន័យថា “ កត្តាលីករ ដែលជំរុញឲ្យមានភាពសប្បាយរីករាយ“។ គាត់ពិតជាតារាភាពយន្តដ៏ល្បីម្នាក់ ដែលអាចជួយឲ្យស្រាបៀរ អាន់ឆ័រ កាន់តែទទួលជោគជ័យបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការរបស់យើងនឹងលើកកម្ពស់ស្រាបៀរអាន់ឆ័រ ឈានទៅរកភាពជោគជ័យមួយកម្រិតទៀត “ ។

លោក Roland Balaក៏បានពន្យល់ផងដែរថា ប្រិយមិត្តដែលគាំទ្រស្រាបៀរ អាន់ឆ័រ អាចរំពឹងថា យុទ្ធនាការអស្ចារ្យជាបន្តបន្ទាប់ដែលមានតារាភាពយន្តដ៏ល្បីរូបនេះ បង្ហាញមុខតាមរយៈកញ្ចក់ទូរទស្សន៍ ទស្សនាវដ្តី និង សកម្មភាពច្នៃប្រឌិតថ្មីជាច្រើនទៀតតាមប្រព័ន្ធឌីជីថល ។ លោកបានមានប្រសាសន៍បន្ថែមថា “ យុទ្ធនាការដែលមានលោកលី ម៉ិញហូ (Lee Min Ho) ជាអគ្គរាជទូតតំណាងស្រាបៀរអាន់ឆ័រ នឹងកើតឡើងជាហូរហែរដោយស្របតាមសកម្មភាពរបស់ស្រាបៀរ អាន់ ឆ័រ ដែលជំរុញឲ្យមានភាពសប្បាយរីករាយ ហើយយើងបានផ្តោតជាសំខាន់លើការជំរុញឲ្យប្រិយមិត្តគាំទ្រកម្ពុជាចូលរួមតាមរូបភាពផ្សេងៗជាច្រើន ”។

មានវីដេអូឃ្លីស្តីពីបទបង្ហាញពិសេសពីប្រទេសកូរ៉េនឹងត្រូវបានចាក់ផ្សាយក្នុងសន្និសីទកាសែតនៅពេលនោះ ដែលបង្ហាញថា លោកលី ម៉ិញហូ (Lee Min Ho) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីតួនាទីជាឯកអគ្គរាជទូតតំណាងឲ្យស្រាបៀរអាន់ឆ័រ ជាមួយនឹងលោកស្រី Sandrine De Cara នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)។

ក្នុងនោះដែរ ក៏មានវីដេអូដ៏ពិសេសមួយ ដែលបង្ហាញពីបទសម្ភាសន៍ជាលើកដំបូងរបស់តារាភាពយន្តនេះ ក្នុងនាមជាឯកអគ្គរាជទូតតំណាងឲ្យស្រាបៀរអាន់ឆ័រ ដោយលោកបានមានប្រសាសន៍ថា លោកពិតជាមានកិត្តិយសណាស់ ដែលបានធ្វើការជាមួយស្រាបៀរ អាន់ឆ័រ ពីព្រោះវាជាឱកាសដ៏ល្អមួយសម្រាប់លោកផ្សព្វផ្សាយទៅដល់អ្នកគាំទ្ររបស់លោកនៅក្នុងប្រទេសកម្ពុជា។

ក្នុងនាមជាឯកអគ្គរាជទូតតំណាងស្រាបៀរ អាន់ឆ័រ លោកមានឱកាសជាច្រើនមកទស្សនាប្រទេសកម្ពុជា និងជួបអ្នកគាំទ្ររបស់លោកទាំងអស់ ព្រមទាំងទទួលបានបទពិសោធន៍ពីបរិយាកាសថ្មី និងអាហារដ៏ឆ្ងាញ់របស់ខ្មែរ។ សំខាន់ជាងនេះទៀត លោកលី ម៉ិញហូ បានសម្គាល់ថា ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈប្រាសាទដ៏មហស្ចារ្យនៃបេតិកភ័ណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា ហើយលោកមានបំណងចង់មកទស្សនាប្រាសាទបុរាណទាំងនេះ ដើម្បីបង្ហាញពីការគោរពរបស់លោក ។

នៅក្នុងសារដ៏ពិសេសជូនប្រិយមិត្តកម្ពុជាទាំងឡាយ ដែលគាំទ្រលោក លោកបានមានប្រសាសន៍ថា ជានិច្ចកាល លោកសូមថ្លែងអំណរគុណចំពោះប្រិយមិត្តទាំងអស់ដែលបានគាំទ្ររូបគាត់និងសង្ឃឹមថា ពួកគេនឹងពេញចិត្តចំពោះតួនាទីថ្មីរបស់លោក ជាមួយស្រាបៀរ អាន់ឆ័រ ដែលជំរុញឲ្យលោកមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីជួប និងថ្លែងអំណរគុណដល់អ្នកគាំទ្រជាច្រើន។

ស្រាបៀរ អាន់ឆ័រ ត្រូវបានផលិតឡើងជាដំបូងនៅឆ្នាំ 1933 ក្នុងប្រទេសសិង្ហបូរី តាមស្តង់ដារគុណភាព កម្រិតខ្ពស់ នៃស្រាបៀររបស់អឺរ៉ុប ដែលពេញនិយមបំផុតនៅក្នុងបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក និងជាពិសេសនៅក្នុងប្រទេសកម្ពុជា។ រសជាតិស្រាលស្រទន់របស់ស្រាបៀរ អាន់ឆ័រ រួមផ្សំនឹងចរិត្តលក្ខណៈនៃភាពសប្បយារីករាយ និងបែបយុវវ័យផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយយុវជនកម្ពុជាជំនាន់ក្រោយ ដែលពេញនិយម និងទទួលស្គាល់ថាពិតជាស្រាបៀរដ៏ល្បីបំផុតនៅក្នុងប្រទេសកម្ពុជាពិតប្រាកដមែន។

សន្និសីទកាសែតនេះបានបញ្ចប់ដោយបង្ហាញពីការប្តេជ្ញាចិត្តថា ស្រាបៀរ អាន់ឆ័រ នឹងបន្តជំរុញឲ្យអតិថិជនកម្ពុជាចូលរួមយ៉ាងសកម្ម និងបង្កើនសន្ទុះដ៏ខ្លាំងក្លាជាមួយលោក លី ម៉ិញហូ (Lee Min Ho)ក្នុងនាមឯកអគ្គរាជទូតតំណាងស្រាបៀរ អាន់ឆ័រ។ គេនឹងរៀបចំសកម្មភាពសប្បាយៗ និងសកម្មភាពច្នៃប្រឌិតថ្មីជាច្រើនទៀត ដែលខ្លួនបានសន្យាថានឹងបង្កើតនូវបទពិសោធន៍ដែលមិនអាចបំភ្លេចមិនបានសម្រាប់អ្នកគាំទ្រស្រាបៀរអាន់ ឆ័រ ទាំងអស់ ក្នុងពេលអនាគតដ៏ខ្លីនេះ៕

ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរអាន់ឆ័រ៖www.facebook.com/AnchorBeerKH

សូមរីករាយពិសាស្រាបៀរ អាន់ឆ័រ ដោយទទួលខុសត្រូវ

អត្ថបទ៖ ថម សន


ចែករំលែក៖