ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើកហាយព្រីតបុកតាក់ស៊ីម៉ែត្ររងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្តកាមរីហាយព្រីក ជ្រុលចង្កូតទៅបុករថយន្តតាក់ស៊ីម៉ែត្រនៅត្រង់ចំណុចផ្លូវបំបែកជាបួន ចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត ។

ហេតុការណ៍នេះកើតឡើងវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១១៣ កែងនិងផ្លូវលេខ២៧៨ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ មានរថយន្តតាក់ស៊ីម៉ែត្រ ប្រភេទរថយន្តព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AA-3543 បានដឹកអ្នកដំណើរ៣/៤នាក់នៅក្នុងរថយន្ត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ១១៣ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុផ្លូវលេខ២៧៨ ក៏ត្រូវបានរថយន្តកាមរីហាយព្រីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-6349 ដែលបើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើតាមបណ្ដោយផ្លូវ២៧៨ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន មកបុករថយន្តតាក់សុីម៉ែត្រចំពីចហៀងខាងមុខពេញទំហឹងបណ្ដាលឲ្យរថយន្តតាក់សុីម៉ែត្រដាច់កាឡែកង់មុខផ្នែកខាងស្ដាំរងការខូចខាត ចំណែករថយន្តបង្កម៉ាកកាមរីហាយព្រីកបានរងការខូចខាតកាងខាងមុខបន្តិចបន្ទួច ។

បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តបង្កម៉ាកកាមរីហាយព្រីក បានចុះពីលើរថយន្តដើរចូលហាងផឹកសុីនៅក្បែរកន្លែងកើតហេតុធ្វើព្រងើយ ។ មួយសន្ទុះក្រោយមកក៏មានមិត្តភក្តិខាងភាគីរថយន្តបង្កមកជួយដោះស្រាយ ហើយបានសងថ្លៃខូចខាតចំនួន40$ទៅលើរថយន្តតាក់សុីម៉ែត្រ ចំណែកភាគីខាងរថយន្តតាក់សុីម៉ែត្រមិនព្រមទទួលនោះទេ ព្រោះរថយន្តរបស់គាត់ខូចខាតច្រើន ។

ក្រោយមក ភាគីទាំងសងខាងបានប្រគល់រថយន្តបង្ក និងរថយន្តរងគ្រោះឲ្យទៅសមត្ថកិច្ចមូលដ្ឋានទទួលផ្នែកជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖