ព័ត៌មានទាន់ហេតុការណ៍៖

សន្និសីទ ស្តីពី ការបំភ្លឺពាក់ព័ន្ធករណី បុគ្គលិកវុទ្ធិស័ក្តគ្រុប ចំនួន៩នាក់ នៅសាខា វិមានឯករាជ្យ មិនបានទទួលប្រាក់ខែ

ចែករំលែក៖

ភ្នំពេញ៖ អ្នកស្រី ណាក់ផាផន ស៊ែងធៀនឆាយ ( ទីប្រឹក្សាផ្នែកពាណិជ្ជកម្មអន្តរជាតិ ក្រុមហ៊ុន វុទ្ធិស័ក្ត គ្លីនិក អ៊ីនធឺគ្រុប) បានថ្លែងក្នុងសន្និសីទ ស្តីពី ការបំភ្លឺពាក់ព័ន្ធទៅនិងករណី ដែលបុគ្គលិកវុទ្ធិស័ក្តគ្រុប ចំនួន៩នាក់ នៅសាខា វិមានឯករាជ្យ មិនបានទទួលប្រាក់ខែចំនួន ២ខែជាប់គ្នា នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ដែលខាងវុទ្ធិស័ក្តិ បានដោះស្រាយអោយចំនួន១ខែ។

អ្នកស្រី ណាក់ផាផន ស៊ែងធៀនឆាយ បន្តថា ខាងគណៈគ្រប់គ្រងបានធ្វើការពិនិត្យរកការពិតនិងប្រជុំ ដោះស្រាយបញ្ហាដែលកើតឡើងជាបន្ទាន់ បន្ទាប់ពីបានយល់ហេតុផលក្រោយការប្រជុំនោះ បានបញ្ជារអោយ អ្នកស្រី ធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីដឹកនាំនិងផ្តល់ការជួយទំនុកបំរុងចំពោះបុគ្គលិកគ្រប់រូបក្រោមស្លាក វុទ្ធិស័ក្ត អោយបានទទួលប្រាក់ខែដែលបាត់ទៅបានគ្រប់ចំនួន និងក្រោយពីការត្រួតពិនិត្យបន្ថែមនោះ មិនមែនមានត្រឹមតែសាខាមួយទេដែលបុគ្គលិកបានទទួលប្រាក់ខែមិនគ្រប់ចំនួននោះ។

អ្នកស្រីបនតទៀតថា បន្ទាប់មកទើបបានដឹងថា បុគ្គលិកបានទទួលប្រាក់ខែរួចរាល់ហើយ ទោះជាយ៉ាងណាក៏ដោយការខូចខាតដែលកើតឡើង វាច្រើនជាងការចំណាយប្រាក់ខែដែលយឺតយាវនេះ កាត់បន្ថយទំនុកចិត្តនិងអត្តសញ្ញាណដ៏ល្អនៃវុទ្ធិស័ក្តគ្រុបអស់រយះពេល ១៥ឆ្នាំមកហើយ គណះគ្រប់គ្រងទាំងអស់ទើបតែចូលមកកាន់តំណែង ៣ខែកន្លងមកនេះប៉ុណ្ណោះ។ ប៉ុន្តែការតាំងចិត្តនិងប្តេជ្ញាចិត្ត ធ្វើអោយវុទ្ធិស័ក្តគ្រុបឈានឆ្ពោះទៅមុខក្នុងភាពជាអ្នកដឹកនាំខាង Wellness នៅអាស៊ី ក្រុមហ៊ុនសូមជំរាបថា ការបើកដំណើការនៃវុទ្ធិស័ក្តគ្លីនិកនៅក្រៅប្រទេស ខាងក្រុមហ៊ុនបានផ្តល់សិទ្ធិ៍ Franchise ចំពោះពាណិជ្ជករជនជាតិថៃជាអ្នកទទួលសិទ្ធិ៍ រួមទាំងនៅប្រទេសកម្ពុជាផងដែរ តាំងតែពីឆ្នាំ 2012 ដោយការចាយវាយនៅតាមសាខានីមួយៗ រួមទាំងប្រាក់ខែនិងការចំណាយផ្សេងៗ អ្នកដែលបានទទួលសិទ្ធិ៍វុទ្ធិស័ក្តទៅ ត្រូវតែជាអ្នកទទួលខុសត្រូវដោយផ្ទាល់ក្នុងករណីកើតហេតុការណ៍ដូចនេះជាមួយបុគ្គលិក មិនថាជាបុគ្គលិកថៃឬខ្មែរនោះឡើយ ក្រុមហ៊ុនពិតជាសោកស្តាយចំពោះហេតុកាណ៍ដែលកើតឡើងជាខ្លាំង ហើយក៏មិនអាចបដិសេធនូវការទទួលខុសត្រូវនេះបានឡើយ។

អ្នកស្រីបន្ថែមថា តាមរយៈហេតុការណ៍ខាងលើ បានធ្វើអោយគណៈគ្រប់គ្រងធ្វើការដោយភាពប្រាកដនិយមជាងមុន ក្នុងការសំលឹងរកពាណិជ្ជករដែលមានទស្សនះវិស័យ និងអ្វីដែលសំខាន់នោះគឺ Good Governance ) ក្នុងការសហការគ្រប់គ្រងវុទ្ធិស័ក្តអោយទទួលបានភាពជោគជ័យ ដែលនេះជាជំហានបន្តដ៏ស្ថិតស្ថេរសំរាប់ Wuttisak Wellness World អ្នកនាំមុខខាងសម្រស់និងសុខភាពនៃអាស៊ីនៅក្នុងប្រទេសកម្ពុជា។

ចំណែកខាង ជនរងគ្រោះ ដែលជាបុគ្គលិក ខ្មែរ ធ្វើការនៅ វុទ្ធិស័ក្ត សាខាវិមានឯករាជ្យ ដែលត្រូវបានអ្នកគ្រប់គ្រងជាជនជាតិថៃ មិនបានបើកប្រាក់ខែអោយចំនួន ២ខែនោះ បានអោយដឹងថា រយៈពេល៥-៦ ខែចុងក្រោយនេះ ការបើកប្រាក់ខែ គឺមានការយឺតយ៉ាវ ហើយនៅ២ខែនេះទៀត គឺខែឧសភា និងខែមិថុនា គឺមិនមានប្រាក់ខែតែម្តង ទាល់តែបុគ្គលិកធ្វើការតវ៉ា ទើប ខាងតំណាងមកពីប្រទេសថៃ បានមកកាន់កម្ពុជា ដើម្បីដោះស្រាយជូន ដោយខាងតំណាង បានបើកអោយពួកយើងចំនួន មួយខែ ឯនៅខែមិថុនា នេះ គឺមិនទាន់ ដល់ថ្ងៃដែលត្រូវបើកនោះ គឺទាល់តែថ្ងៃទី២៥ ខែមិថុនា ទើបដល់៕ស តារា


ចែករំលែក៖