ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនផលិតយន្តហោះ Lockheed Martin និង Airbus កំពុងត្រូវប៉ាន់ដោយសារតែភាពតានតឹង

ចែករំលែក៖

ភាពតានតឹងផ្នែកយោធា និងការទូត កើតឡើងនៅក្នុងតំបន់ជាច្រើនលើពិភព លោក គឺជាឱកាសដ៏ល្អបំផុតសម្រាប់ក្រុម ហ៊ុនឧស្សាហកម្មអាវុធរបស់អាមេរិក និង អឺរ៉ុបរកប្រាក់ចំណូលបានយ៉ាងច្រើនពីការ លក់អាវុធ និងយន្តហោះចម្បាំងទៅឲ្យប្រទេស អ្នកមានដូចជានៅពិភពអារ៉ាប់ជាដើម។

នៅពេលនេះដែរ ក្រុមហ៊ុនផលិតយន្ត ហោះ អាមេរិក Lockheed Martin Corp (LMT.N) បានចរចា លក់យន្តហោះចម្បាំង ប្រភេទ F-35 រហូតដល់ទៅ៤៤០គ្រឿង ដល់ប្រទេសចំនួន១១ជុំវិញពិភពលោក ក្នុងនោះមានប្រទេសអ្នកមាននៅអារ៉ាប់ ផងដែរ។

សារព័ត៌មានរ៉យទ័របានផ្សាយថា កិច្ច ចរចាលក់យន្តហោះនេះនឹងជាកិច្ចព្រម ព្រៀងដ៏ធំបំផុតមិនធ្លាប់មានសម្រាប់ យន្តហោះចម្បាំងបំបាំងកាយ F-35 ដែលគ្រោងនឹងចេញបង្ហាញខ្លួននៅក្នុងពិធី ពិព័រណ៍បង្ហាញយន្តហោះទីក្រុងប៉ារីស នាសប្ដាហ៍នេះ។

នៅពេលនេះដែរក្រុមហ៊ុនផលិត យន្តហោះខ្នាតយក្សរបស់អឺរ៉ុប Airbus កំពុងគ្រោងធ្វើការអភិវឌ្ឍផលិតយន្ត ហោះចម្បាំងជំនាន់ថ្មីប្រចាំទ្វីបអាចនឹង ប្រើជំនួសតំណែងយន្តហោះចម្បាំង អឺរ៉ុបបច្ចុប្បន្ន ដែលរួមទាំងយន្តហោះ ចម្បាំង Eurofighter Typhoon និង Boeing F/A-18 Hornet។

យោងតាមការចុះផ្សាយរបស់ Popular Mechanics បានឲ្យដឹងថា ក្រុមហ៊ុន Airbus កំពុងតែធ្វើការលើផ្នែកខ្លះៗ នៃយន្ត ហោះមិនទាន់មានឈ្មោះមួយ ហើយ យន្តហោះថ្មីនេះអាចប្រើជំនួសតំណែង យន្តហោះចម្បាំងពហុតួនាទី ម៉ាសីុនភ្លោះ កម្លាំងខ្លាំង ដែលកំពុងតែប្រើប្រាស់ ដោយចក្រភពអង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ និងអីុតាលី។

យន្តហោះ Airbus ថ្មីនេះតាមសេចក្តី រាយការណ៍ គឺមានរូបរាងប្រហាក់ប្រហែល នឹងយន្តហោះចម្បាំងបំបាំងកាយ Euro fighter ទាំងផ្នែកសកម្មភាពសម្តែងចេញ និងបេសកកម្ម មានម៉ាស៊ីនភ្លោះប្រើសម្រាប់ ប្រយុទ្ធពីអាកាសទៅអាកាស ព្រមទាំង មានបំពាក់ដោយរ៉ាដាមានថាមពលខ្លាំង និងចាប់សញ្ញាបានរយៈចម្ងាយឆ្ងាយ ទៀតផង។

កន្លងមកថ្មីៗសហរដ្ឋអាមេរិក បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងលក់អាវុធ យ៉ាងធំមួយជាមួយប្រទេសកាតារ ដែល ការព្រមព្រៀងនេះបានធ្វើឡើងមួយ សប្តាហ៍បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់ប្រជាជាតិ នៅឈូងសមុទ្រ Gulf មួយនេះ ថាជាអ្នក ផ្គត់ផ្គង់ដល់ពួកភេរវករ។ អ្នកជំនាញថា កិច្ចព្រមព្រៀងនេះអាចនឹងធ្វើឲ្យរដ្ឋាភិ បាលទីក្រុងវ៉ាស៊ីនតោនគាំទ្របន្ថែមចំពោះ កាតារអំឡុងពេលកំពុងមានវិបត្តិការទូត។

សារព័ត៌មាន Bloomberg បានផ្សាយ ថា ទីបំផុតមន្ទីរបញ្ចកោណបានលក់យន្ត ហោះចម្បាំងប្រភេទ F-15QA Eagle ទៅ ឲ្យប្រទេសកាតារ ៣៦ក្នុងតម្លៃសរុប១២ ពាន់លានដុល្លារ។ មន្ទីរបញ្ចកោណអាមេ រិកបានចេញសេចក្តីថ្លែងការណ៍មួយថា ការលក់នេះនឹងបង្កើនកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខរវាងអាមេរិកនឹងកាតារ។

សូមជម្រាបផងដែរថា អំឡុងពេល ទស្សនកិច្ចនៅទីក្រុង រីយ៉ាដ ប្រធានាធិបតី ត្រាំ បានជួបជាមួយព្រះចៅ Sheikh Tamim bin Hamad Al Thani របស់ ប្រទេសកាតារ។ នៅក្នុងជំនួបនោះលោក ដូណាល់ ត្រាំ បាននិយាយថា នៅក្នុង ជំនួបនោះ គឺបានពិភាក្សាអំពីបញ្ហានានា ក្នុងនោះមានទាំងការលក់អាវុធផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖