ភាពតានតឹងនៅឧបទ្វីបកូរ៉េគឺជាប្រធានបទសំខាន់បំផុតនៅក្នុងជំនួបពិភាក្សា ស្តីពីសន្តិសុខនិងកិច្ចការបរទេសរបស់អាមេរិកនិងចិន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson និងរដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Jame Mattis បានដឹកនាំ កិច្ចប្រជុំ នៅទីក្រុងវ៉ាស៊ីនតោន ជាមួយ សមភាគីចិន ។ ហេតុការណ៍ខាងលើកើតឡើងក្រោយពេលដែលមានការឯកភាពរវាងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នឹងប្រធានាធិបតីចិនស៊ី ជីងពីង កាលពីខែ មេសាកន្លងមក។
សារព័ត៌មានរ៉យទ័រ បានដកស្រង់ការ ប្រកាសរបស់ ក្រសួងការបរទេសអាមេរិក មកបញ្ជាក់ថា កិច្ចពិភាក្សានេះផ្តោតសំខាន់ទៅលើសន្តិសុខ ក្នុងនោះមានទាំង សមុទ្រ ចិនភាគខាងត្បូង ការប្រយុទ្ធប្រឆាំងក្រុម ភេរវកម្ម ពិសេសគឺស្ថានភាពសន្តិសុខនៅកូរ៉េខាងជើង។ អាមេរិកនិងចិន ចង់បង្កើនកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ការ ពង្រីកសកម្មភាពមីស៊ីល និងបរមាណូរបស់កូរ៉េខាងជើង។
នៅមុនកិច្ចប្រជុំពិភាក្សា ប្រធានាធិបតី អាមេរិកលោកដូណាល់ ត្រាំបាន សរសេរ នៅលើបណ្តាញសង្គម Twitter របស់លោកថា«បើទោះបីខ្ញុំគោរពដល់ការខិតខំរបស់ប្រធានាធិបតីចិនស៊ី ជីងពីង លើបញ្ហាកូរ៉េ ខាងជើង ប៉ុន្តែការជួយរបស់ចិន ក្នុងការ ទប់ស្កាត់កូរ៉េខាងជើង គ្មានប្រសិទ្ធភាព ឡើយ។ ខ្ញុំបានដឹងថា ចិនពិតជាបានខិតខំ មែន»។
ការថ្លែងដូចនេះរបស់លោក ត្រាំ តាម សេចក្តីរាយការណ៍ វានៅតែមិនប្រាកដ ទេថា តើការថ្លែងបែបនេះ ចង់បង្ហាញអំពីការផ្លាស់ប្តូរដ៏សំខាន់ក្នុងការគិតរបស់លោក ពាក់ព័ន្ធទៅនឹងកិច្ចប្រឹងប្រែងរបស់អាមេរិក ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងការធ្វើតេស្តរបស់កូរ៉េខាងជើង ឬក៏ មានការផ្លាស់ប្តូរ ក្នុងគោលនយោបាយ សហរដ្ឋអាមរិក ចំពោះប្រទេសចិននោះ ទេ។
ជាមួយគ្នានេះទីក្រុងវ៉ាស៊ីនតោនបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការសាកល្បងគ្រាប់បែកបរមាណូជាថ្មី ដើម្បីប្រឆាំងនឹងកិច្ច ពិភាក្សារវាងអាមេរិកនឹងចិន។ សារព័ត៌មាន ស៊ីអិនអិន បានផ្សាយថា ផ្កាយរណបរបស់អាមេរិកបានមើលឃើញកូរ៉េខាងជើងមានសកម្មភាពនៅទីតាំងសាកល្បងគ្រាប់បែកបរមាណូនៅក្រោមដី។ មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កូរ៉េខាងជើងមានសកម្មភាពគួរឲ្យសង្ស័យ តាមច្រកផ្លូវចូលទៅកាន់ទីតាំងសាកល្បងគ្រាប់បែកបរមណូក្រោមដី។
ប្រភពព័ត៌មានពីទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា មន្ទីរបញ្ចកោណ បានត្រៀមលក្ខណៈទប់ទល់នឹងសកម្មភាពឌឺដងរបស់កូរ៉េខាងជើង ក៏ដូចជាការត្រៀមលក្ខណៈវាយប្រហារនៅពេលមានបញ្ជាពីប្រធានាធិបតី ដូណាល់ ត្រាំ។
ក្រុមអ្នកឯកទេសវិភាគ បានបញ្ជាក់ថា ប្រសិនបើកូរ៉េខាងជើង សាកល្បងគ្រាប់បែកបរមាណូជាលើកទី៦នោះអាមេរិកអាច នឹងវាយប្រហារ ជាមិនខានឡើយ។ កន្លង មកថ្មីៗ សារព័ត៌មានអាមេរិក បានស្នើដល់ ប្រធានាធិបតីដូណាល់ ត្រាំ មានវិធានការ ទៅលើកូរ៉េខាងជើង ក្រោយការស្លាប់របស់និស្សិតជនជាតិអាមេរិក។
ជាមួយគ្នានេះប្រធានគណៈកម្មការ កិច្ចការបរទេស របស់សភាជាតិ សហរដ្ឋ អាមេរិក បានស្នើសុំឲ្យមានការដាក់បម្រាម លើដំណើរទេសចរណ៍ ទៅកាន់ប្រទេស កូរ៉េខាងជើង បន្ទាប់ពីនិស្សិតអាមេរិក Otto Warmbier បានស្លាប់បាត់បង់ជីវិត ត្រឹម តែប៉ុន្មានថ្ងៃ ក្រោយត្រូវដោះលែងពីការជាប់ឃុំនៅកូរ៉េខាងជើង ។
លោក Ed Royce (R-CA) ជាសមាជិក សភា បាននិយាយនៅក្នុង សេចក្តីថ្លែង ការណ៍មួយថា ការឃោសនាដំណើរកម្សាន្ត ទេសចរណ៍ បានបោកបញ្ឆោត ប្រជាជន ជាច្រើន ឲ្យទៅកូរ៉េខាងជើង ដែលជាប្រ ក្រតីតែងតែចាប់ជម្រិតជនបរទេស និងឃុំ ទុកពលរដ្ឋខ្លួន ១២០ពាន់នាក់ នៅក្នុង មន្ទីរឃុំឃាំងដ៏ព្រៃផ្សៃ ហើយសហរដ្ឋ អាមេរិក គួរតែចេញបម្រាម ដំណើរទេស ចរណ៍ ទៅកាន់ប្រទេសកុម្មុយ និស្តឯកោមួយ នេះ។
គួរបញ្ជាក់ផងដែរថា និស្សិតអាមេរិក មានអាយុ២២ឆ្នាំ មកពីសាកលវិទ្យាល័យ មួយក្នុងរដ្ឋ Virginia បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃចន្ទសប្ដាហ៍មុននេះ គឺរយៈពេល ៦ថ្ងៃ បន្ទាប់ពីត្រឡប់មកកាន់ប្រទេស កំណើតវិញ ជាមួយនឹងរោគភាំងស្មារតី ក្រោយត្រូវជាប់ឃុំ នៅក្នុងប្រទេសកូរ៉េខាងជើង អស់រយៈពេល១៧ខែ ពីបទ លួចយកសញ្ញាឃោសនានយោបាយ ពីសណ្ឋាគារមួយ៕ ម៉ែវ សាធី