ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានដេកនៅក្នុងបន្ទាប់ជួលម្នាក់ឯងហើយបា​នស្លាប់សង្ស័យខ្យល់គរ បង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងបន្ទប់ជួលលេខ៨ ភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលដេកស្លាប់នេះមាន ឈ្មោះ រ៉ង សារ៉េត អាយុ៣៧ឆ្នាំ មុខរបរ លក់កាហ្វេ​ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិឃ្នត់ ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

មានប្រពន្ធឈ្មោះអុឹម សុផារី ស្នាក់នៅនិងធ្វើការនៅប្រទេសជប៉ុន និងមានកូនម្នាក់ឈ្មោះរ៉ង សុវណ្ណា ជាសិស្សស្នាក់នៅជាមួយឪពុកកន្លែងកើតហេតុខាងលើ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុកូនរបស់ជនរងគ្រោះបានចេញពីសាលារៀនមកដល់ផ្ទះបន្ទប់ជួលខាងលើ ស្រាប់តែបើកទ្វារបន្ទប់មើលឃើញឪពុកជាំពេញខ្លួន ក៏ហៅអ្នកជិតខាងអោយជួយប្របាច់ដៃជើងធ្វើចលនាតែជនរងគ្រោះ បានស្លាប់បាត់ទៅហើយទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ។

ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុ និងពិនិត្យមើលហើយបានបញ្ជាក់ថា សពពិតជាស្លាប់ដោយខ្យល់គរ ហើយដោយគ្មានការប្តឹងផ្តល់ផង សមត្ថកិច្ចក៏ប្រគលសពទៅឱ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ


ចែករំលែក៖