ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក ចាប់អតីតបុគ្គលិក CIA ដែលផ្តល់ព័ត៌មានសម្ងាត់ទៅឲ្យចិន

ចែករំលែក៖

ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី២៣ ខែមិថុនា បានប្រកាសថា បានចាប់ខ្លួន អតីតបុគ្គលិកក្រុម CIA ដែលបានទម្លាយព័ត៌មានសម្ងាត់ឲ្យប្រទេសចិន។

តាមលិខិត បណ្តឹង លោក Kevin Mallory រងការចោទប្រកាន់ ពីបទ ផ្តល់ព័ត៌មានស្តីពី ការពារជាតិអាមេរិក ឲ្យទៅរដ្ឋាភិបាលបរទេស ហើយបានសារភាពខុសពីការពិត ។ ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសថា លោក Mallory អាចប្រឈមនិងការជាប់គុកមួយជីវិត។

នៅក្នុងលិខិតរបស់តុលាការបានបញ្ជាក់ថា Kevin Mallory ជាជនជាតិអាមេរិក រស់នៅក្នុង រដ្ឋ Virginia ដោយបានបញ្ចប់ មហាវិទ្យាល័យ Bragham Young នៅឆ្នាំ១៩៨១ ។ លោកKevin Mallory ទទួលនាទី សំខាន់ជាច្រើននៅក្នុង ជួរកងទ័ព និងរដ្ឋាភិបាល ។ លោកនិាយាយភាសា ចិនបានយ៉ាងស្ទាត់ជំនាញ ហើយមានសិទ្ធ ចូលកៀកព័តឥមានសម្ងាត់របស់ជាតិ កាលពីឆ្នាំ២០១២។

សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានផ្សាយថា លោកKevin Mallory ធ្លាប់ជាបុគ្គលិក CIA និងមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយស្ថានប័ននេះ។

តាមលិខិតបណ្តឹង លោកKevin Malloryបានជួបជាមួយជនជាតិចិន ម្នាក់នៅទីក្រុងសៀងហៃ កាលពីអំឡងខែមីនា និងមេសាឆ្នាំ២០១៧នេះ ។តាមការស្រាវជ្រាវរបស់ FBI លោកKevin Malloryមានទំនាក់ទំនងជាមួយ ក្រុមចារកម្មរបស់ចិន។

នៅក្នុងការដេញដោលសួររបស់ FBI កាលពីចុងខែឧសភា លោកKevin Malloryបានសារភាព ប្រាប់ពីឧប្បករណ៍នៅក្នុងទំនាក់ទំនងជាមួយចិន។បុគ្គលិក FBI ក៏ទទួលបានសិទ្ធ ត្រួតពិនិត្យទៅលើឧប្បករណ៍ទាំងនោះ ហើយបានរកឃើញនៅឯកសា សម្ងាត់បំផុតរបស់ជាតិ។

នៅក្នុងលិខិត បណ្តឹង លោកKevin Mallory ធ្លាប់ទទួលប្រាក់២៥.០០០ដុល្លារ ពីជនជាតិចិន នៅអំឡុងខែ៣ និងមេសា ហើយនិងទទួលបានច្រើនទៀតនៅពេលមានតំណើរទៅកាន់ប្រទេសចិននាខែមិថុនានេះ តែត្រូវបានបែកធ្លាយ។

នេះជាការបែកធ្លាយឯកសាសម្ងាត់តំបូងគេបង្អស់ ចាប់តាំងពីប្រធានាធិបតីត្រាំ ឡើយកាន់តំណែង ដឹកនាំអាមេរិក។ កាលពីអតីតប្រធានាធិបតីបារ៉ាក់អូបាម៉ា មានការបេកធ្លាយរឿងសម្ងាត់ជាច្រើន របស់ ក្រសួងសន្តិសុខជាតិអាមេរិក ហើយត្រូវបានគេហទំព័រវីគីលិច បានផ្សព្វផ្សាយជាសាធារណៈ ក្នុងនោះមានការលួចស្តាប់ ទូរស័ព្ទរបស់ប្រមុខដឹកនាំជាច្រើនប្រទេសនៅជុំវិញពិភពលោក៕ ម៉ែវ សាធី


ចែករំលែក៖