ព័ត៌មានទាន់ហេតុការណ៍៖

ចោរសមុទ្រប្រដាប់ដោយអាវុធប្លន់នានាដឹកប្រេង នៅដែនសមុទ្រម៉ាឡេស៊ី

ចែករំលែក៖

សារព័ត៌មាន New Straits Times បានផ្សាយថា ក្រុមចោរសមុទ្រប្រដាប់ដោយអាវុធ បានវាយប្រហារ ប្លន់នាវាដឹកប្រេងរបស់ប្រទេសថៃ នៅតំបន់សមុទ្រ ជិតទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។

ការវាយប្រហារខាងលើកើតឡើង នៅវេលាម៉ោង២១ ថ្ងៃទី២៦ ខែមិថុនា នៅពេលដែលនាវាដឹកប្រេងរបស់ថៃ ដែលស្តុកប្រេង ជាង ៣,៨លានលីត កំពុងធ្វើដំណើរពីប្រទេសសឹង្ហបុរី ទៅកាន់កំពុងផែ Songkhla ភាគខាងត្បូងប្រទេសថៃ។

ក្រុមចោរសមុទ្រ ប្រដាប់ដោយកាំភ្លើង និងកាំបិត បានចាប់ នាវឹកធ្វើជាចំណាប់ខ្មាំង និងបំផ្លាញប្រព័ន្ធទំនាក់ទំនងនៅលើនាវា។ ក្រោយមក ក្រុមចោរសមុទ្របាន បូម យកប្រេង ប្រមាណ១,៥លានលិត ពីនាវាខាងលើ ទៅកាន់ ទូកតូចៗរបស់ពួគេរួចគេចខ្លួនបាត់។ ក្រុមនាវឹក នៅលើនាវាទាំងនោះគ្មានអ្នកណាម្នាក់រងរបួសឬស្លាប់នៅឡើយ។

តាមមន្ត្រីគ្រប់គ្រងដែនសមុទ្រម៉ាឡេស៊ី MMEA បានឲ្យដឹងថា ក្រោយហេតុការខាងលើ កម្លាំងទាហានការពារដែនសមុត្រម៉ាឡេស៊ី ទើបទទួលបានដំណឹង បន្ទាប់ពីក្រុមជួយសង្គ្រោះនៅដែនសមុទ្រប្រទេសថៃផ្តាល់ព័ត៌មានឲ្យដឹង។

ការប្លន់នាវាដឹកទំនិញនៅតំបន់សមុទ្រអាស៊ាន បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់នាវាដឹកទំនិញ ក្នុងពេលដែលក្រុមភេរវកម្ម IS បានចូលឈរជើងនៅប្រទេស ហ្វីលីពីន ដណ្តើមគ្រប់គ្រង ទីក្រុងម៉ារ៉ាវី។ ក្រុមភេរវកម្មអាចនឹងបង្កើនការវាយប្រហារ ប្លន់ ដើម្បីរកប្រាក់ចំណូលមកពង្រីកក្រុម របស់ខ្លួន សម្រេចគោលដៅ បង្កើនប្រទេសនៅ អាស៊ាន។

តាមរបាយការណ៍របស់ អង្គការសហប្រជាជាតិ ចោរសមុទ្របានប្តូរទិសដៅប្លន់ នាវាតូចៗ ច្រើនជាងនាវាដឹកទំនិញធំៗ មានការការពារយ៉ាងតឹងតែង ។ ចាប់តាំងពីខែស៊ីហាឆ្នាំ២០១៦ គ្មាននាវាដឹកទំនិញធំៗត្រូវចោសមុទ្រប្លន់ឡើយ ប៉ុន្តែក្រុមចោរសមុទ្របានចាប់នាវឹក៣៩នាក់ធ្វើជាចំណាប់ខ្មាំង។ ចាប់តាំងពីឆ្នាំ២០១៦ មកទល់ពេលនេះមានការវាយប្រហារប្លន់នាវាតែ១៥លើកប៉ុណ្ណោះ គឺកើនឡើង ៣លើកប្រៀបធៀបនឹងឆ្នាំមុន៕ ម៉ែវ សាធី


ចែករំលែក៖