ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ប្រាប់ឲ្យអភិបាលរាជធានីភ្នំពេញដែលទើបទទួលតំណែងថ្មី ប្រឹងប្រែងលុបបំបាត់ជំងឺអសកម្មទាំងឡាយ ពិសេសគ្រឿងញៀនឲ្យបាននៅមូលដ្ឋានខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យ លោក ឃួង ស្រេង ដែលទើបប្រកាសចូលកាន់តំណែងផ្លូវការ ជាអភិ បាល នៃគណៈអភិបាល រាជធានីភ្នំពេញ ថ្មីនេះ ត្រូវធ្វើយ៉ាងណាខិតខំប្រឹងប្រែងលុបបំបាត់ ចោលឲ្យបាន នូវបញ្ហាគ្រឿងញៀន នៅក្នុងរាជធានី ភ្នំពេញទាំងមូល។

ពិធីប្រកាសតែងតាំងជាអភិបាលរាជធានីភ្នំពេញថ្មី របស់លោក ឃួង ស្រេង និងតំណែងជាអភិបាលរង រាជធានី ចំនួន២រូប គឺលោក កើត ឆែ ជាអភិបាលរង មកពីអភិបាលរងខេត្ដពោធិ៏សាត់ ជំនួសតំណែង លោកឃួង ស្រេង និងលោក នួួន ផារត្ន័ ជាអភិបាលរងរាជធានី ជំនួស លោកត្រាក់ ថៃសៀង ដែលចូលនិវត្ដ មកពីស្ថាប័ន ទីស្ដីការគណៈរដ្ឋមន្ដ្រី បានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ដោយមានការចូលរួមពី មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ មកពី១២ ខណ្ឌ និង១០៥ សង្កាត់ ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា៖អភិបាលរាជធានីភ្នំពេញដែលទើបនិងទទួលតំណែងថ្មីនេះ ត្រូវប្រឹងប្រែងធ្វើការងារ នៅមូលដ្ឋាន ឲ្យបានល្អ និងឈានដល់ការលុបបំបាត់ចោលគ្រឿងញៀនឲ្យបាន ព្រោះបញ្ហាគ្រឿងញៀននេះ ធ្វើឲ្យខាតបង់ធនធានមនុស្សយ៉ាងច្រើនជាពិសេសយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី និង ដែលធ្វើឲ្យគ្រោះថ្នាក់ ដក់សង្គមមួយយ៉ាងខ្លាំង។

សម្តេចក៏បានលើកឡើងដែរថា៖ ពេលនេះការដណ្តើមអំណាចគ្នា គឺធ្វើការងារបម្រើ ប្រជាជនមិនមែនប្រើចុងកាណុងទៀតនោះទេ ពោលគឺដណ្តើមប្រជាប្រិយភាព ក្នុងការគាំទ្ររបស់ ប្រជាពលរដ្ឋដោយការអភិវឌ្ឍ និងដោះ ស្រាយគ្រប់បញ្ហា ដែលពួកគាត់ជួបប្រទះ។ ក្នុងនាមយើងជាអាជ្ញាធរ និងជាអាណាព្យាបាល ត្រូវខិតខំធ្វើ អ្វីៗគ្រប់យ៉ាង ដើម្បីផលប្រយោជន៏សង្គម និងប្រទេសជាតិ ។ ឆ្នាំ២០១៧ ជាឆ្នាំដែលត្រូវបន្តអនុវត្តិយុទ្ធសាស្រ្តចតុកោណដំ ណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ពិសេសការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងនោះអាជ្ញាធរ គ្រប់ថ្នាក់ ត្រូវពិនិត្យរាល់ សកម្មភាពផ្សេងៗរបស់ក្រុមប្រឹក្សាដើម្បីអោយដំណើរការអនុវត្តទៅតាមគោលការច្បាប់។

ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀនេះដែរ នាយឧត្ដមសេ នីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានលើកឡើងថា៖ ក្នុងរយៈពេលជាង ៥ខែ ដើមឆ្នាំ២០១៧នេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានចំនួន ១០៦គីឡូក្រាម កញ្ឆាក្រៀម ១៣ គីឡូក្រាម ដើមកញ្ឆាជាង ១៤ម៉ឺនដើម និងឃាត់ខ្លួនជន សង្ស័យចំនួន ៨,១៩៦នាក់ ក្នុងនោះដែរកម្លាំងជំនាញ បានផ្សព្វផ្សាយអប់រំ ដល់មហាជនជាង ៣លាននាក់ ។ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ គណៈកម្ម ការបំផ្លាញគ្រឿងញៀន បានដុតកម្ទេចោលនូវគ្រឿងញៀន ១២៦,៣១ គីឡូក្រាម មានដូចជា៖មេតំហ្វេតាមីន,ហេរ៉ូអ៊ីន,ម៉ាទឹកកក,អ៊ិច ស្តាស៊ី ជាដើម។

សូមបញ្ជាក់ដា ៖ លោក ឃួង ស្រេង គឺជាមន្ត្រី មានស្នាដៃល្អ ក្នុងការងារ​ ជា​ពិ​សេស​​សកម្មភាពបម្រើជូនប្រជា ពលរដ្ឋ នៅ រាជធានីភ្នំពេញ​ ដែលបានចាប់ផ្តើមតាំងពីមន្ត្រីធម្មតានៅ​ថ្នាក់​​មូល​ដ្ឋានរហូតដល់រាជរដ្ឋាភិបាលបានមើល ឃើញ និងតម្លើងឋានន្តរស័ក្តិក៏ដូច​ជាតួនាទីជាបន្ត​បន្ទាប់​ ជាក់​​​​ស្តែង​​​ក្នុងពេលនេះ ​លោក ឃួង ស្រេង ត្រូវបាន​ព្រះ ម ហាក្សត្រ តែងតាំងជាអភិបាលនៃ​គណៈអភិ​បាល​រាជ​ធានី​ភ្នំ​ពេញ ដោយមានការគាំទ្រ និងអបអរសាទរពីមហាជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ៕ សំរិត


ចែករំលែក៖