ខេត្តឧត្តរមានជ័យ៖ ថៅកែឈើលេខ២វ័យក្មេងឈ្មោះ (ឆាយ)មកទល់ពេលនេះនៅតែបន្ដដឹកជញ្ជូនឈើខុសច្បាប់ សឹងតែរាល់យប់ ដោយមិនបានកោតក្រែងសមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធនោះឡើយ។ ពិសេសមេឈ្មួញ(ឆាយ)ដឹកជញ្ជូនរាល់យប់ ចេញពីស្រុកស្រុកត្រពាំងប្រាសាទដូចសព្វមួយដង គេមិនដែលឃើញសមត្ថកិច្ច ឬអាជ្ញាធរ ជំនាញមានវិធានការបង្ក្រាបទប់ស្កាត់នោះទេ។ សង្ស័យចាំបូកឬរាប់ទូរលេខឡានដឹកឈើចេញច្រើនជាងព្រោះសកម្មភាពនេះ ត្រូវការគិតលុយក្បាលឡានជាវប្បធម៍ខ្វះការទទួលខុសត្រូវការងារទៅហើយ។
ផ្ទុយទៅវិញគេទទួលស្គាល់ថា៖ មានសមត្ថកិច្ចមួយចំនួនតូច ក៏ជាអ្នកមើលការខុសត្រូវ និងរកមុខបែបនេះ ដោយខុសច្បាប់ និងចាំមើលផ្លូវអោយថៅកែឈើឈ្មោះ ឆាយនេះថែមទៀត។តាមសេចក្ដីរាយការណ៍ពី ស្រុកត្រពាំងប្រាសាទបញ្ជាក់ថា សព្វនេះឈ្មួញឈើខុសច្បាប់ ឈ្មោះ ឆាយ បានធ្វើការប្រមូលឈើពីស្រុកត្រពាំងប្រាសាទមាន២កន្លែង គឺនៅក្នុងក្រុមហ៊ុនបេសរ៉ូយ៉ាល់ មួយកន្លែងស្ថិតនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទនិងមួយកន្លែងទៀត នៅស្ថិតនៅភូមិត្រាំប៉ោង ឃុំព្រះប្បាយ។
ប្រភពបន្ថែមថា ៖ឈើដែលស្តុកនៅត្រាំប៉ោង គឺយកទុកនៅក្នុងបន្ទាយទាហាន (៣៨៤)មួយកន្លែង រួចធ្វើការដឹកចេញតាមរថយន្ដពណ៌ត្រៃអុី យកមកកសាងចូលរថយន្ដយីឌុបដឹកបន្ដ នៅដាក់ដេប៉ូផ្សេងៗនៅស្រកបន្ទាយអំពិល ឬហួសដាក់ដេប៉ូនៅខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋជាច្រើន នៅស្រុកត្រពាំងប្រាសាទនិយាយថា ចំពោះកន្លែងលើកឈើទាំង២កន្លែងរបស់ឈ្មោះ ឆាយ នេះគឺបានធ្វើឲ្យផ្លូវការបាក់ស្រុតជាខូចខាតយ៉ាយធ្ងន់ធ្ងរ យ៉ាងណាមិញផ្លូវក្រាលគ្រួសក្រហមពីរង្វង់មូលស្រុកត្រពាំងប្រាសាទ ទៅភូមិថ្នល់កែង និងផ្លូវជាតិRP174 ពីភូមិត្រាំប៉ោង រហួតដល់ក្រុងសំរាង រងការបាក់ស្រុតហូរហែរ ដែលធ្វើឲ្យខាតបង់ថវិកាជាតិរាប់ពាន់លានរៀលក្នុងមួយឆ្នាំៗ។
ប្រភពនៅទីនោះបានអោយដឹងទៀតថា៖ ថៅកែឈើវ័យក្មេងរូបនេះ ដើរអួតប្រាប់គេថា គេមិនខ្លាចនោះទេ…គ្មានអ្នកណាហ៊ានចាប់ដាច់ខាត…មានតែអ្នកផ្តល់ដំណឹង ព្រោះចាត់ចែងរួចរាល់ គ្រប់កន្លែងអស់ទៅហើយ។ទាក់ទងទៅនិងបញ្ហានេះផងដែរ តាមការអោយដឹងពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ លោក សាំង ប៊ុនថេនបានអោយដឹងថា៖ លោកពិតជាទទួលស្គាល់ថាផ្លូវមានការបាក់ស្រុតមែន ហើយកន្លងមកមន្ទីរបានធ្វើការត្រួតពិនិត្យលក្ខណៈបច្ចកទេសយានយន្ដ និងរថយន្ដដឹកលើសទំងន់ ហើយបានធ្វើការកាត់ទ្រុងជាច្រើនរថយន្ដផងដែរ ប៉ុន្ដែលោកទទួលស្គាល់ថា ការដឹកលើសទំងន់ភាគច្រើននៅពេលយប់ ហើយប្រហែលជានៅក្នុងខែក្រោយ លោកនឹងបង្កើតក្រុមការងាចុះត្រួតពិនិត្យនៅពេលយប់ទៀត ដើម្បីកាត់បន្ថយការដឹកលើសទំងន់ធ្វើឲ្យផ្លូវខូចនេះ។
គួរបញ្ជាក់ផងដែរថា៖ តាមមគ្រោងយប់នេះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ឈ្មួញ(ឆាយ)ត្រៀមលើកឈើចេញពីក្រុមហ៊ុនបេសរ៉ូយ៉ាល់ជាង៣០ម៉ែត្រគូប ដោយដំណឹងតាមមាត់ចាបមាត់ព្រាបគ្រាន់ជាដំណឹងដល់អាជ្ញាធរ សមត្ថកិច្ចជំនាញ ដាក់ភាពសង្ស័យ ចាប់មិនចាប់មិនសំខាន់ៗ ខ្លាចភ្លេចទូរលេខក្បាលឡានដឹកឈើរបស់ឈ្មួញ(ឆាយ)ចេញអត់ប្រាប់បាត់ទូរលេខក៏អាចថាបានផងក៏មិនដឹង? ៕ សិលា