ព័ត៌មានទាន់ហេតុការណ៍៖

Usain Boltឈ្នះការប្រណាំង១០០ម៉ែត្រនៅប្រទេសឆេក

ចែករំលែក៖

កីឡាករសញ្ជាតិចាំមៃកា Usain Boltបានទទួលជ័យជម្នះនៅក្នុងការរត់ប្រណាំងរយះចំងាយ១០០ម៉ែត្រក្នុងទីក្រុង Ostrava ប្រទេសឆេក។

Usain Boltបានចាប់ផ្តើមរត់យឺតៗប៉ុណ្ណោះប៉ុន្តែអាចយកឈ្នះលើគូប្រកួត សញ្ជាតិគុយបាYunier Perezដោយប្រើថេរវេលា១០,០៦វិនាទី។

បុរសកំពូលល្បឿនវ័យ៣០ឆ្នាំនេះបាននិយាយក្រោយការ ប្រកួតចប់ថា “ខ្ញុំស្រលាញ់កំលាំងអ្នកគាំទ្រនៅទីណាស់ហេតុ ដូចនេះទើបខ្ញុំបានត្រលប់មកវិញ។ ខ្ញុំនិយាយថាខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា។”

Usain Boltធ្លាប់បានឈ្នះមេដាយមាសអូឡាំពិក ៨គ្រឿង និងមាដាយមាសពិភពលោក១១គ្រឿងក្នុងអាជីព ជាកីឡាកររត់ប្រណាំងរបស់គាត់។ គាត់ក៏សង្ឃឹមថានឹងអាច ទទួលបានមេដាយមាសពិភពលោកមួយគ្រឿងទៀតសម្រាប់ រដូវកាលចុងក្រោយរបស់គាត់ដែលនឹងធ្វើឡើងនៅក្នុងទីក្រុង ឡុងដ៏ប្រទេសអង់គ្លេស។

កីឡាកររត់ប្រណាំ Usain Boltដែលមានរហ័ស្សនាមស្តេច ល្បឿនលើលោក បានបញ្ជាក់ថាគាត់នឹងចូលនិវត្តន៏ក្រោយ បញ្ចប់ការប្រកួតដណ្តើមជើងឯកពិភពលោករដូវកាលនេះ ៕ ដេវីត


ចែករំលែក៖