ខេត្តស្វាយរៀងៈ លោកហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការទប់ស្កាត់ការរីកដាលនៃមេរោគអេដស៍ និងជំងឺអេដស៍
ក្នុងវិស័យទេសចរណ៍កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង។
ក្នុងឱកាសនោះ ក៏មានការចូលរូមពីសំណាក់លោកតូច ប៉ូលីវ៉ាអភិបាលរងខេត្ត តំណាងលោកអភិបាលខេត្ត លោកប្រធានមន្ទីរទេសចរណ៍ និងអស់លោកសិក្ខាកាម និងម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍អ្នកចូលរួមយ៉ាងច្រើនកុះករផងដែរ។
បន្ទាប់ពីលោកប្រធានមន្ទីរទេសចណ៍
បានឡើងអានរបាយការណ៍សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការទប់ស្កាត់ការរីកដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ក្នុងវិស័យទេសចរណ៏រួចមក
ឯកឧត្តតូចប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀងបានថ្លែងថាសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការទប់ស្កាត់ការរីកដាលនៃមេរោគអេដស៏និងជំងឺអេដស៏ក្នុងវិស័យទេសចរណ៏ដែលរៀបចំឡើងដោយក្រសួងទេចរណ៏នេះពិតជាមានសារះសំខាន់ណាស់ក្នុងការចូលរួមចំណែកដល់កិច្ចការការពារអាយុជីវិតប្រជាពលរដ្ឋពីមេរោគអេដស៏និងជំងឺអេដស៏ជាពិសេសពីម្ដាយទៅទារក។
លោកបន្តថា ដើម្បីអោយសិក្ខាសាលានេះទទួលបានជោគជ័យនិងលទ្ធផលល្អសូមសំណូមពរដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៏ដែលមានវត្តមាននៅទីនេះសូមមេត្តាចូលរួមសហការអោយបានផុសផុលនិងចូលរួមយកចិត្តទុកដាក់ស្ដាប់ក្នុងការក្នុងការធ្វើបទបង្ហាញពីគណះកម្មការប្រយុទ្ធប្រឆាំងជំងឺអេដស៏ដើម្បីយកទៅអនុវត្តការងាររបស់ខ្លួនអោយបានល្អប្រសើរ។
ក្នុងឱកាសនោះលោកហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៏និងជាប្រធានគណះកម្មការប្រយុទ្ធនិងជំងឺអេដស៏ក្រសួងបានថ្លែងថាផ្ដើមចេញពីយុទ្ធសាស្រ្តឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ១៩៩៨និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទទួលបានសុខសន្តិភាពស្ថេរភាពនយោបាយនិងសណ្ដាប់ធ្នាប់សង្គមពេញផ្ទៃប្រទេសដែលជាមូលដ្ឋានគ្រិះក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យចូលរួមកាត់បន្ថយភាពក្រីក្រក្នុងប្រទេសនិងរក្សាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម៧,៧ភាគរយប្រចាំឆ្នាំ
ហើយដោយកំណើននេះធ្វើអោយកម្ពុជាក្លាយជាប្រទេសដែលអភិវឌ្ឍន៏ខ្លួនពីប្រទេសដែលមានចំណូលកម្រិតទាបទៅជាប្រទេសដែលមានចំណួលមធ្យមកំរិតទាប។
លោកបន្តថា ការកើនឡើងនៃទេសចរនេះអាចធ្វើអោយមានផលជាវិជ្ជមានច្រើនដល់សង្គមកម្ពុជាដូចជាការជួញដូរផ្លូវភេទលើកុមារនិងស្ត្រីគ្រឿងញៀននិងជំងឺរាតត្បាតផ្សេងៗជាពិសេសជំងឺអេដស៏ជាដើម។
ការចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលពីសំណាក់លោកលោកស្រីជាប្រតិបត្តិករនិងលោកស្រីដែលជាអ្នកធ្វើការក្នុងសេវាកម្មកម្សាន្តទេចរណ៏នាពេលនេះគែជាកំលាំងចលករដ៏មានប្រសិទ្ធភាពមួយបន្ថែមទៀតផងដែរ។
បន្ទាប់មកលោកវាគ្មិនក៏បានធ្វើបទបង្ហាញស្ដីពីមេរោគអេដស៏និងជំងឺអេដស៏ដល់សិក្ខាកាមដែលបានចូលរួមផងដែរ៕ យឹម សុថាន