ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តមណ្ឌលគិរីមិនទាន់ចាត់ការកុងត្រូលជជុះក្រុមយោធាខេត្ត

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ មួយរយះនេះកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី តាមបណ្តាស្រុកបានដាក់កម្លាំងកុងត្រូលជជុះតាមដងផ្លូវ ក្នុងគោលដៅតាមដានបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ដោយគ្មានការចាត់ចាំងពីថ្នាក់លើ បានបញ្ចេញនូវទង្វើមិនគប្បីឆែកឆេឡានអ្នកដំណើរ ឡានទេសចរណ៍ក្នុងស្រុកនិងបរទេស មានទាំងការបាញ់ផងដែរ បន្ទាប់ពីក្រុមយោធាដាក់ភាពសង្ស័យថាឡានទាំងនោះដឹកឈើល្មើសច្បាប់ជាដើម។

ប៉ុន្មានថ្ងៃនេះទាហានឈជើងនៅស្រុកកែវសីមា បានយកឡានដេញអ្នកដំណើរ យកកាំភ្លើងភ្ជង់ យកទូរស័ព្ទថត ខណះគ្មានដឹកបទល្មើស ហើយបង្កអោយមានការភ្ញាក់ផ្អើលនិងភ័យខ្លាចពីអ្នកដំណើរ ប្រជាពលរដ្ឋតាមមូលដ្ឋាន។

លោកផ្កាយ១ ឃិន ម៉េងស្រេងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី តែងដាក់កម្លាំងយោធាបែបកុងត្រូលជជុះនេះជាវប្បធម៍របស់គាត់យូរណាស់មកហើយ ប្រយោជន៍ស្វែងរកចំណូលពីបទល្មើសឈើ ។

ដោយឡែកគ្រប់យ៉ាងគាត់តែងឆ្លើយថា៖ ការដាក់ប៉ុស្តិជាការអនុវត្តតាមបញ្ជាគណៈបញ្ជាការឯកភាពខេត្ត៕ សិលា


ចែករំលែក៖