នៅក្រោមការគ្រប់គ្រង និងដឹកនាំប្រទេស ដោយសម្តេចតេជោ ហ៊ុន សែន គឺបានធ្វើអោយកម្ពុជា វិវឌ្ឍន៍ទៅរកការរីកចម្រើនយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺត្រូវបានធានា ដែលធ្វើអោយកំណើនទេសចរជាតិ និងអន្តរជាតិ មានសន្ទុះកើន ឡើងជាលំដាប់។ សព្វថ្ងៃនេះ កម្ពុជាជាទិសដៅទេសចរ និងវិនិយោគដ៏សំខាន់នៅក្នុងតំបន់។
ការរីកចម្រើនទាំងអស់នេះ គឺយើងទាំងអស់គ្នាបានឃើញច្បាស់ផ្ទាល់នឹងភ្នែក។ ប៉ុន្តែចំពោះបងប្អូន ដែលកំពុងរស់នៅបរទេសមួយចំនួនដែលមិនបានមកលេងស្រុកកំណើតគឺបានស្តាប់ឮនូវការឃោសនាអកុសលមួយចំនួនថាកម្ពុជាអស្ថិរភាព គ្មានការរីកចម្រើន… នោះគឺជាការឃោសនាបោកប្រាស់ទាំង ស្រុងដែលមានចេតនាអាក្រក់ចំពោះប្រទេសជាតិខ្លួនឯង។ ព្រោះតែការឃោសនាមិនពិតនោះហើយ ទើបប្រជាពលរដ្ឋគ្មានជំនឿទុកចិត្ត។
សូមអរគុណបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រ និងបន្តបោះឆ្នោត អោយគណបក្សប្រជាជកម្ពុជា ដែលមាន សម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំកម្ពុជាឆ្ពោះទៅរក វឌ្ឍនៈភាពពិតប្រាកដ៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ