ក្រុមហ៊ុនប្រេងដ៏ធំលំដាប់ពិភពលោក ដឹកនាំក្រុមហ៊ុនប្រេង ជាច្រើន ទៀត ក្នុងនោះមានក្រុមហ៊ុន ចិន CNPCI បានព្រមប្រៀងជាមួយអីរ៉ង ទិញឧស្ម័ន ពីប្រទេសនេះមានតម្លៃដល់ទៅ៨,៨ពាន់លានដុល្លារ។
នេះជាលើកទីមួយ ដែល ក្រុមហ៊ុនតូតាល បានសម្រេច ព្រមប្រៀងជាមួយអីរ៉ង ក្រោយពេលប្រទេសនេះ បាន ចុះកិច្ចព្រមព្រៀងស្តីពីកម្មវិធីបរមាណូ ជាមួយប្រទេស ៥+១ ហើយអាមេរិក និងសហគមន៍អន្តរជាតិ ក៏បានដកទណ្ឌកម្ម សេដ្ឋកិច្ចពីប្រទេសអីរ៉ង អនុញ្ញាត្តិឲ្យប្រទេសនេះលក់ប្រេងទៅកាន់ទីផ្សាអន្តរជាតិ។
កិច្ចព្រមព្រៀង នេះត្រូវបានក្រុមហ៊ុនប្រេងតូតាល់បារាំង ដឹកនាំសម្ព័ន្ធក្រុមហ៊ុនអន្តរជាតិ ដែលមានក្រុមហ៊ុនចិនដែរនោះ ត្រូវចុះហត្ថលេខាជាមួយអ៊ីរ៉ង់ លើកិច្ចព្រមព្រៀងឧស្ម័ន ដែលមានតម្លៃ៤៨០០លានដុល្លារ នៅថ្ងៃទី៣ខែកក្កដានេះ ជាកិច្ចព្រមប្រៀង ផ្លូវកាចុងក្រោយ ក្រោយពេលបានព្រំព្រៀង កាលពិចុងឆ្នាំ២០១៦កន្លងមក។
ជាមួយនិងកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ធ្វើអោយតូតាល់ក្លាយជាក្រុមហ៊ុនប្រេងទី១របស់លោកខាងលិច ដែលបានត្រលប់មកវិនិយោគក្នុងទឹកដីអ៊ីរ៉ង់វិញ។ នៅក្នុងលក្ខណនៃកិច្ចព្រមព្រៀងនោះក្រុមហ៊ុនតូតាល់ ដឹកនាំសម្ព័ន្ធក្រុមហ៊ុនអន្តរជាតិ ដែលមានក្រុមហ៊ុនជាតិចិន CNPCI និងក្រុមហ៊ុនអ៊ីរ៉ង់ Petropars។ តូតាល់មានចំណែក៥០,១ភាគរយ ក្រុមហ៊ុនចិនមាន៣០ភាគរយ ហើយក្រុមហ៊ុនអ៊ីរ៉ង់វិញមានចំណែក១៩,៩ភាគរយ។ តាមការបញ្ចាក់របស់ក្រុមហ៊ុន តូតាល់ ផលិតផលឧស្ម័នក្នុងកិច្ចព្រមព្រៀងនេះ នឹងដាក់ចូលទីផ្សារក្នុងស្រុកអ៊ីរ៉ង់ ចាប់ពីឆ្នាំ២០២១ទៅ។ តូតាល់សន្យាគោរពតាមច្បាប់ជាតិនិងអន្តរជាតិ ក្នុងពេលអនុវត្តគំរោងវិនិយោគនេះ។ តាមធម្មតាកិច្ចព្រមព្រៀងឧស្ម័ននេះ ត្រូវសម្រេចសម្រួចអោយហើយ នៅដើមឆ្នាំ២០១៧ ហើយដំណើរការផលិតអាចធ្វើក្នុងកំឡុងពេលពីជាង៣ឆ្នាំទៅ។ តែកន្លងមក តូតាល់នៅរង់ចាំសង្កេត នយោបាយអាមេរិកសិន។
ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងប្រេងជាមួយអ៊ីរ៉ង់ នៅថ្ងៃទី៣ខែកក្កដា ធ្វើឡើងចំពេលលោកដូណាល់ ត្រាំ រិះគន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលអ៊ីរ៉ង់ និងក្រុមប្រទេសមហាអំណាចមានអាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេសនិងអាល្លឺម៉ង់សម្រេចបាន ក្នុងឆ្នាំ២០១៥៕ ម៉ែវ សាធី