តម្លៃភាគហ៊ុននៃក្រុមហ៊ុនផលិតដែកថែបបន្តកើនឡើង ក្រោយពេល ដែល ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធនាំចូលពីក្រៅប្រទេស។ លោកត្រាំបានប្រកាសដំឡើងពន្ធនាំចូលដល់ទៅ២០ភាគរយ។
ប្រធានាធិបតីត្រាំបញ្ជាក់ថា ទីផ្សារដែកថែបអន្តរជាតិមិនមានភាពយុត្តិធម៌ឡើយ ហេតុដូច្នេះហើយលោកបានស្នើឲ្យបើកការស្រាវជ្រាវជាបន្ទាន់ទៅលើការជះឥទ្ធិពល នៃការនាំចូលដែកថែបមកអាមេរិក។ ការស្រាវជ្រាវខាងលើនឹងត្រូវប្រកាសនៅ សប្តាហ៍នេះ ។ នៅពេលនេះដែរ លោក បានបង្កើនកម្មវិធីនយោបាយមួយដែល មានឈ្មោះថា Made in America ដែល នឹងរៀបចំឡើងនៅក្នុងខែកក្កដានេះ។
ប្រសិនបើច្បាប់ដំឡើងពន្ធនាំចូលត្រូវបានអនុវត្តនោះ ប្រទេសជាសម្ពន្ធមិត្ត អាមេរិក ជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងនោះមាន ជប៉ុន កាណាដា និងអឺរ៉ុប ស្ថិតនៅក្នុងបញ្ជីប្រទេសប៉ះពាល់។ ចំណុចទាំងនោះហើយនឹងធ្វើឲ្យទំនាក់ទំនងរវាងអាមេរិកនឹងសម្ពន្ធមិត្ត ប្រឈមនឹងការ បែកបាក់គ្នា។
នៅទីក្រុងប្រ៊ុចសែល រដ្ឋាភិបាលប្រទេសបែលហ្សុិកបានប្រកាសថានឹងតបតអាមេរិក ពីការដំឡើងពន្ធនាំចូលពីអឺរ៉ុប ក៏ដូច ជាការកាត់បន្ថយការនាំចូល ដើម្បីឲ្យក្រុម ហ៊ុន អាមេរិកដំណើរការវិញ៕ ម៉ែវ សាធី