ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅជិតព្រំដែនមិចស៊ីកូស្លាប់២៦នាក់

ចែករំលែក៖

មន្ត្រីមិចស៊ីកូបានឲ្យដឹងថា មានករណីបាញ់ប្រហារគ្នាយ៉ាងខ្លាំងកាលពីថ្ងៃទី៥ ខែកក្កដា នៅរដ្ឋ Chihuahua ជាប់ព្រំដែនអាមេរិក បណ្តាលឲ្យមនុស្ស២៦នាក់ស្លាប់។

អ្នកនាំពាក្យកម្លាំងប៉ូលិសរដ្ឋ Chihuahua លោក Felix Gonzalez បានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារគ្នាខាងលើកើតឡើងនៅក្នុងស្រុក Las Varas ចម្ងាយពីរដ្ឋChihuahua ប្រមាន៣០០គីឡូម៉ែត្រនៅភាគខាងលិច។ លោកបន្តទៀតថា ការបាញ់ប្រហារគ្នាខាងលើកើតឡើងរវាងក្រុមជួញដូរគ្រឿងញៀន២ផ្សេងគ្នាគឺក្រុម La Linea និង Sinaloa ។

លោក Felix Gonzalez បានបញ្ជាក់ថា ចំនួនអ្នកស្លាប់នឹងកើតឡើងកម្លាំងសន្តិសុខ បានទៅកាន់កន្លែងកើតហេតុដើម្បីស្រាវជ្រាវពីហេតុការបាញ់ប្រហារគ្នាខាងលើ។

ចំនួនអ្នកស្លាប់ពាក់ព័ន្ធអំពើហិង្សាប្រដាប់អាវុធកើតឡើងខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសមុិចស៊ីកូរយៈពេល២០ឆ្នាំកន្លងមក ដោយសារតែក្រុមជួញដូរគ្រឿងញៀនដណ្តើមទីតាំងគ្រប់គ្រង។ មុិចស៊ីកូគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លំាងជាងគេដោយសារតែការជួញដូរគ្រឿងញៀន។

ក្នុងរយៈពេលមួយទស្សវតន៍កន្លងមក សង្គ្រាមប្រឆាំងគ្រឿងញៀន និងការទូទាត់គ្នារវាងក្រុមជួញដូរគ្រឿងញៀនបានសម្លាប់មនុស្សដល់ទៅ១៤០ពាន់នាក់ និងជាង៣០ពាន់នាក់បាត់ខ្លួន៕ ម៉ែវ សាធី


ចែករំលែក៖