ខេត្តឧត្តរមានជ័យៈ នៅថ្ងៃទី ០៥ ខែ កក្តដា ឆ្នាំ ២០១៧ វេលាម៉ោង ១៩ និង ៥០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៏ មួយកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ ១៧១ ចន្លោះ គីឡូម៉ែត្រ លេខ ៣១ និង ៣២ (រវាង រថយន្ត និងរថយន្ត ) ស្ថិតនៅក្នុងភូមិ ត្រពាំងតាវ ឃុំ ត្រពាំងតាវ ស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យ (បណ្តាលអោយ មនុស្ស របួស ០៩ នាក់ ធ្ងន់ ០៦ នាក់ ប្រុស០៣ នាក់)(ស្រាល ០៣ នាក់ប្រុស ០២នាក់ )
រថយន្ត២គ្រឿងបុកគ្នា របួសធ្ងន់ស្រាល៩នាក់ បណ្តាលមកពីបើកបរមិនប្រកាន់ស្តាំ
ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៩ និង ៥០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ ១៧១ ចន្លោះ គីឡូម៉ែត្រ លេខ ៣១ និង ៣២ រវាង រថយន្ត នឹងរថយន្ត ស្ថិតនៅក្នុងភូមិ ត្រពាំងតាវ ឃុំ ត្រពាំងតាវ ស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យ បណ្តាលឲ្យ មនុស្ស របួស ៩ នាក់ រងរបួសធ្ងន់ និងស្រាល (ធ្ងន់៦ នាក់ ប្រុស៣ នាក់ ស្រាល ៣ នាក់ប្រុស២នាក់ )។
សមត្ថកិច្ចបញ្ជាក់ថា អ្នករងរបួស៖ អ្នកបើបរ រថយន្ត ឈ្មោះ រិ សុខុម ភេទ ប្រុស អាយុ ៥៧ ឆ្នាំ រស់នៅភូមិ បុររីរដ្ឋបាល សង្កាត់ សំរោង ក្រុង សំតោង ខេត្ត ឧត្តរមានជ័យ បើកបរ រថយន្ត ម៉ាក Nissan FRONTTER ពណ៌ ទឹកប្រាក់ ស៊េរី ២០០៥ ពាក់ស្លាក លេខ រដ្ឋ 22 . 2 . 0289 បណ្តាលអោយរងរបួស ធ្ងន់ បើកបរ ពីកើត ទៅ លិច ។
អ្នកបើកបររថយន្តម្នាក់ទៀត ឈ្មោះ សរ ធន់ ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ ទួលទ្រាស ឃុំ លំទង ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យរងរបួស ស្រាល បើកបររថយន្ត ម៉ាក Nissan NAVARA ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A – 4423 សេរី ២០១២ ពណ័ ស ធ្វើដំណើរ ពី លិច ទៅ កើត ។
រីឯងអ្នករួមដំណើរចំនួន១៤ នាក់ ប្រុស ០៧ នាក់៖
ឈ្មោះ ប៉ាន់ ហុន ភេទ ស្រី អាយុ ៧២ ឆ្នាំ រស់នៅភូមិ ស្ទឹងស្រុក ឃុំ ល្វា ស្រុក ពួក ខេត្តសៀមរាប បណ្តាលឲ្យរងរបួស ចង្កេះ និង ក្បាលធ្ងន់ ។
ឈ្មោះ ទា គិមលេង ភេទ ស្រី អាយុ ៣៤ ឆ្នាំ រស់នៅភូមិជាមួយគ្នា បណ្តាលឲ្យរងរបួស បាក់ដៃឆ្វេង ។
ឈ្មោះ ឡៃ យ៉ុត ភេទប្រុដ អាយុ ៣២ ឆ្នាំ រស់នៅភូមិ ជាមួយ គ្នា បណ្តាលឲ្យរងរបួស ក្បាល ធ្ងន់ ។
ឈ្មោះ យឹម វឿត ភេទ ស្រី អាយុ ៣៨ ឆ្នាំ រស់នៅភូមិជាមួយគ្នា បណ្តាលឲ្យរងរបួស បាក់ជើង ស្ដាំ ។
ឈ្មោះ ស រតនា ភេទ ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភមិ គោកសាម៉ ឃុំ ល្វា ស្រុពួក ខេត្ត សៀមរាប បណ្តាលឲ្យរងរបួស ដើមទ្រូង ធ្ងន់ ។
ឈ្មោះ ប៉ោង ចន្ធី ភេទ ស្រី អាយុ ៣៣ ឆ្នាំ រស់នៅភូមិ ទួលទ្រាស ឃុំ លំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ របួសស្រាល ។
ឈ្មោះ ដូត ចំរើន ភេទ ប្រុស អាយុ ១៣ ឆ្នាំ រស់នៅភូមិ ទួលទ្រស ឃុំ លំទង ស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យ រងរបួស ស្រាល ចំណែកឯ៧នាក់ទៀត មិនបានរងរបួស នោះទេ ។
បើតាមសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក NAVARA បើកបរប្រកាន់ស្តាំធម្មតា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត Nissan FRONTTER បើកបរយ៉ាងលឿនបញ្រ្ចាសទិសគ្នា ហើយបានរេចង្កូតរំលោភហួសគំនូសអធិភាអាទិភាព ដោយមិនប្រកាន់ស្តាំ ទើបបណ្តាលឲ្យទៅបុករថយន្ត NAVARA ទាំងកំរោលតែម្តង បណ្តាលឲ្យរថយន្តទាំង២គ្រឿងខូចខាតយ៉ាងដំណំ ត្រូវបានជំនាញយកមករក្សានៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង រង់ចាំការដោះស្រាយ ៕