ព័ត៌មានទាន់ហេតុការណ៍៖

បើកឡានយីឌុបដើរលក់គ្រឿងញៀន ចាប់បាន២នាក់ជាមេក្លោង

ចែករំលែក៖

ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ ស្នងការ ឯម កុសល បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៥ ខែកក្កដា​ ឆ្នាំ២០១៧ វេលាម៉ោង ១៥ កម្លាំងផ្នែកគ្រឿងញៀនរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានទទួលពត៌មានពីភ្នាក់ងារផ្តល់ពត៌មានតាមទូរសព្ទ័ថា មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A 2739 ដឹកគ្រឿងញៀនទុកចែកចាយដែលធ្វើដំណើរក្នុងគោលដៅពីភូមិស្ពឺ ទៅអ្នកលឿង បន្ទាប់ពីទទួលពត៌មាន កម្លាំងជំនាញគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍អូរស្វាយ ជំនាញចរាចរណ៍ស្រុក និងកម្លាំងជំនាញគ្រឿងញៀនខេត្ត រឃាត់រថយន្តបាននៅមុខអធិការដ្ឋាន ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ឃាត់ខ្លួនជនសង្ស័យបានចំនួន 02នាក់ ៖
1-ឈ្មោះ យឹម គីមស៊ា ហៅ ង៉ោ ភេទប្រុស អាយុ 29ឆ្នាំ នៅភូមិស្ពឺ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម
2-ឈ្មោះ សៅ ស្រីនាង ភេទស្រី អាយុ 28ឆ្នាំ នៅភូមិសាលាតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ រឹបអូសបានម្សៅក្រាមសសង្ស័យជាថ្នាំញៀនចំនួន 02កញ្ចប់ (ធំចំនួន 1កញ្ចប់ តូចចំនួន 01កញ្ចប់) ជញ្ជីងអេឡិចត្រូនិច 01គ្រឿង ឧបករណ៍វេចខ្ចប់មួយចំនួន ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយសម្រាប់ ទូរសព្ទ័ចំនួន 03គ្រឿង ប្រាក់រៀល ប្រាក់ដុល្លា ប្រាក់ដុងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន និងរក្សាទុកនៅអធិការដ្ឋាន ជំនាញកំពុងស្រាវជ្រាវបន្ត៕ វណ្ណៈ


ចែករំលែក៖