ឧបករណ៍សាកថ្មកំរាស់ស្ដើងបំផុតកំពុងបង្ហាញខ្លួននៅលើ Kickstarter ដែលមានកម្រាស់ត្រឹមតែ 0,2 អ៊ីញ (ប្រហែលជា 7 ម។ ម) ឬប្រហែលកំរាស់ប័ណ្ណឥណទានបីសន្លឹក។ Kado ក៏បានភ្ជាប់មកជាមួយជម្រើសស្រាលស្តើងស្មើគ្នាមួយ ( Apple MFi-approved ) ,USB-C, ឬខ្សែ USB ខ្នាតតូចសម្រាប់ភាពងាយស្រួលក្នុងការសាករបស់អ្នក ដែលរុំនៅជុំវិញឧបករណ៍នៅពេលមិនប្រើ។ Kado បានសាកថ្មឧបករណ៍រហូតដល់ 10 វ៉ាត់និងសាកថ្មបានយ៉ាងលឿនកំរិត2.1A spec ។
Kado ក៏មកជាមួយនឹង US Type A ឬ EU (Type C / E / F) ផងដែរ ដូច្នេះអ្នកមានជម្រើសមិនថាអ្នកនៅទីណា។ Kado អាចរកទិញបានវិញក្នុងតម្លៃ 39 ដុល្លារឬ 44 ដុល្លារសម្រាប់កញ្ចប់មួយដែលរួមបញ្ចូលទាំងខ្សែទូរស័ព្ទដើម្បីងាយស្រួលផ្ទុកស្តេរីអូស្តើងទំនើបនៅខាងក្រោយទូរស័ព្ទរបស់អ្នក។ ក្រុមហ៊ុននេះសង្ឃឹមថានឹងដឹកជញ្ជូនក្នុង ឧបករណ៍សាកថ្ម Kado ខែធ្នូនេះ ៕ ហេង លក្ខិណា