ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើងដួលរាបដល់ដី តែមិនបង្កគ្រោះថ្នាក់ដល់ជីវិត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តទាំងស្ថានភាពស្រវឹងស្រា ជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យរំលំរាបដល់ដី តែសំណាងល្អមិនបង្កឲ្យរបួសដល់មនុស្ស។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយ ផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

អ្នកបើកបររថយន្តបង្កឈ្មោះ សំ រតនា​ ភេទប្រុសអាយុ៣៥ឆ្នាំ ជាអ្នកបកប្រែភាសាចិន ស្នាក់នៅ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មានស្រុក កំណើតនៅសង្កាត់ច្បារអំពៅ ខណ្ឌមានជ័យ។

តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្កម៉ាក តូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2A-0183 បើកបោះពួយ ល្បឿនលឿនពីលិចទៅកើតតាមបណ្តោយផ្លូវវេងស្រេង ក្នុងស្ថានភាព ស្រវឹង លុះដល់ចំណុចកើតហេតុ រថយន្តខាងលើបើកបំរុងជែងរថយន្តបើកស្របគ្នា ហើយបានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យបាក់រាបដល់ដីចំកង់ផ្នែកខាងឆ្វេងហើយ បង្គោលភ្លើងរលំសង្កត់លើរថយន្តជាប់តែម្តងទៅមុខលែងរួច ហើយសមត្ថកិច្ចដែលនៅជិតនៅកន្លែងគោលដៅឃាតភ្លាមៗផងដែរ ។

ប្រភពបានបន្តទៀតថា បង្គោលភ្លើងខាងលើដោយមានតែបង្គោលភ្លើង តែមិនភ្លឺឡើយដោយមានសភាពងងឹតជាច្រើនខែមកហើយៗប្រជាពលរដ្ឋបានបញ្ជាក់ថា មិនភ្លឺតែ៣បង្គោលទេ ហើយពួកគាតសុំសំណូមពរដល់សាលាក្រុងរាជធានីភ្នំពេញ សូមមកមមើលបង្គោលភ្លើងខាងលើផង។

ក្រោយកើតហេតុ រថយន្តបង្ក និងអ្នកបើកបរត្រូវបានការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕សុខាសែនជ័យ


ចែករំលែក៖