ខេត្តស្ទឹងត្រែងៈ ពលរដ្ឋ ក៏ដូចមន្ត្រីរាជការពួកគាត់មានការងឿងឆ្ងល់ដូចៗគ្នាថា ជ្រូកដែលគេដឹកជញ្ជូនតាមរថយន្តធំៗតទ្រុងពីរបីជាន់ មានជ្រូករាប់រយក្បាលក្នុងរថយន្ត១គ្រឿង តែមិនបានដឹងថា ដឹកយកមកពីខាងណានោះទេ ឬក៏មានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវមានច្បាប់ទម្លាប់ពីជំនាញហើយឬនៅនោះទេ ។ ជាក់ស្តែង ដូចកាលពីវេលាម៉ោង១០និង៤៥ព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ មានរថយន្តខ្នាតធំ១គ្រឿង ដែលមានទ្រុងពីរបីជាន់ដាក់ជ្រូកសាច់រាប់រយក្បាល ដឹកយកមកសាងជារៀងរាល់ថ្ងៃនៅចំណុចខាងលើ បានចូលមកឈប់សម្ងំនៅក្នុងព្រៃមួយកន្លែង នៅតាមបណ្តោយផ្លូវថ្នល់ជាតិលេខ៩ ចូលទៅក្នុងព្រៃចម្ងាយប្រមាណ ជា២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិថាឡា ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ដើម្បីដាក់សាងជ្រូកបន្តឲ្យទៅរថយន្តកូរ៉េដែលមានចំណុះមួយតោនកន្លះទៅពីរតោនដឹកជញ្ជូនយកមកចែកចាយក្នុងខេត្តស្ទឹងត្រែង ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ នៅជិតចំណុចខាងលើនោះ សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពួកគាត់បានឃើញរថយន្តខាងលើនោះបានដឹកជញ្ជូនជ្រូកសាច់តាមរថយន្តធំហ្នឹងស្ទើរៀងរាល់ថ្ងៃ តែមិនបានដឹងថា ដឹកយកមកពីខាងណាទេ បានចូលមកឈប់សាងនៅចំណុចខាងលើនោះ ដើម្បីដាក់ ទៅឲ្យរថយន្តកូរ៉េតូចៗមានចំណុះប្រហែលជាមួយតោនកន្លះនឹង ដឹកបន្តយកទៅក្នុងខេត្ត តែមិនដឹងថាគេមានច្បាប់ទម្លាប់យ៉ាងនោះទេ ហើយក៏អត់ ដឹងថានាំយកជ្រូកសាច់ហ្នឹងមកពីណានោះដែរហើយក៏មិនដែលបានឃើញ ជំនាញពេទ្យសត្វធ្វើការចុះត្រួតពិនិត្យមើលម្តងណាឡើយ។
ពួកគាត់បានសំណូមពរដល់ជំនាញស្ថាប័នដែលពាក់ព័ន្ធក្នុងខេត្តនិងជាពិសេសនោះគឺខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង សំុមេត្តាជួយទប់ស្កាត់កុំនាំចូលជ្រូកសាច់ពីក្រៅប្រទេស និងធ្វើកាត្រួតពិនិត្យឲ្យបានត្រឹមត្រូវផង មុននឹងនាំចូលជ្រូកសាច់ចូល ពីខាងក្រៅ ចូលមកប្រទេសកម្ពុជា ព្រោះអីសព្វថ្ងៃនេះ គេបានសង្កេតឃើញថា មានការដឹកជញ្ជូនជ្រូកសាច់តាមរថយន្ដធំៗ មានទ្រុងពីរបីជាន់បាននាំចូលមកកាន់ប្រទេសច្រើនណាស់ មិនដឹងថា សត្វជ្រូកនោះមានរោគ ឬជំងឺឆ្លង មកចម្លងដល់បងប្អូនពលរដ្ឋយ៉ាងណាក៏មិនដឹង ដោយមិនបានដឹងថា ដឹកយកមកពីខាងណានោះទេ មកលក់នៅក្នុងទីផ្សារក្នុងទីរួមខេត្តមានតម្លៃទាប ជាងជ្រូកដែលចិញ្ចឹមនៅក្នុងស្រុក។
អញ្ចឹងហើយអាចធ្វើឲ្យប្រជាពលរដ្ឋដែលប្រកបមុខរបរចិញ្ចឹមជ្រូក ពិបាកក្នុងការ រកទីផ្សារលក់ ដោយបង្ខំចិត្តលក់ទៅឲ្យឈ្មួញក្នុងតម្លៃទាប ធ្វើឲ្យពួកគាត់ខាតបង់និងធ្វើឲ្យបាត់បង់ប្រាក់ចំណូល នៅក្នុងជីវភាពគ្រួសាររបស់ពួគគាត់ និងទៅថ្ងៃខាងមុខទៀត បើសិនមិនមានការបញ្ឈប ឬទប់ស្កាត់ ជ្រូកសាច់ដែលនាំចូលពីក្រៅប្រទេសនោះទេ ពួកគាត់និងអាចប្រឈមនិងការបាត់បង់នៅមុខរបរមួយនេះជាក់ជាពំុខានឡើយ ។
នៅជុំវិញក្នុងរឿងនេះ លោក លៀង សេង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា បញ្ហារឿងជ្រូកខាងលើនោះ គេមានច្បាប់របស់គេហើយ ក្នុងការដាក់សាងឲ្យរថយន្តតូចៗបន្តដឹកចូលមកក្នុងខេត្ត នៅចំណុចខាងលើនោះ គឺខាងរបស់ឲ្យគេរកមើលនៅទីកន្លែងណាមួយដែលនៅខាងក្រៅក្រុងនោះ ដែលវាមិនការធុំក្លិនស្អុយធ្វើឲ្យប៉ះពាល់ទៅដល់អ្នកដទៃ ហើយនៅកន្លែងនោះ វាមានទឹកងាយស្រួលជះលាងសំអាត ។
លោកបានបន្តឲ្យដឹងទៀតថា សត្វជ្រូកដែលគេបានចាប់ដឹកជញ្ជូនយកមកនោះសុទ្ធសឹងតែមានច្បាប់រួចរាល់ ហើយទើបបានគេហ៊ានដឹកនោះ ហើយលោកបានចាត់ឲ្យពេទ្យសត្វទៅពិនិត្យហើយរឿងថា ដាក់លើសចំនួននោះ គឺមិនមាននោះទេ ព្រោះអីគេខ្លាចងាប់ជ្រូករបស់គេដែរ។
លោកបានបញ្ជាក់ថា រឿងពិបាករកទីផ្សារលក់នោះ លោកថា ថ្នាក់លើគេដោះស្រាយហើយ ឲ្យពួកគាត់នាំគ្នាចិញ្ចឹមទៅ គង់តែបន្តិចទៀត វាបានថ្លៃវិញទេ ព្រោះអីឥឡូវនេះវាចរាចរណ៍ នៅលើទីផ្សារទូទាំងពិភពលោកទៅហើយ បើយើងសាកមិនឲ្យគេនាំជ្រូកសាច់ចូលមើល ជ្រូកនៅស្រុកខ្មែរយ៉ាងច្រើនហូបបានតែ១០ថ្ងៃ វាអស់បាត់ហើយ បើវាអត់អីហូបនោះ ទើបវាមាន រឿង ច្រើនជាងអត់អីហូបទៅ ទៀត ៕ សុផាត