ភ្នំពេញៈ កាលពីថ្ងៃទី៤ និងទី៥ ខែកក្កដា ឆ្នាំ២០១៧កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានសហការជាមួយនគរបាលខេត្តកំពង់ស្ពឺ នគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នឹងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បើកប្រតិបត្តិការចុះបង្ក្រាប នឹងឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ពន្ធបទល្មើសប្លន់ម៉ូតូពេលយប់នាពេលកន្លងមក ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៤នាក់នោះមាន ទី១ ឈ្មោះ ផាត់ យ៉ាណូ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ទី២ ឈ្មោះ ចាន់ ណាក់ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១០២ ផ្លូវជាតិលេខ៣ សង្កាត់-ខណ្ឌដង្កោ។ ទី៣ ឈ្មោះ ថោង ចាន់រស្មី ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិដើមឬស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នឹងទី៤ ឈ្មោះ ថន វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានបន្តឲ្យដឹងថា កាលពីវេលាម៉ោង២នឹង៤៨នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ មានអំពើប្លន់ម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគី NEX នៅចំណុចក្បែរហាងកាំងហ្គោ ផ្លូវលេខ១០ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ស្រស់ ភឿន ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលេខ១០១ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។បន្ទាប់ពីមាន ករណីប្លន់នោះកើតឡើង លោក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួល ពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោក ជាវ វិបុលប្រើប្រាស់កម្លាំងជំនាញ ចុះសហការជាមួយមូលដ្ឋាន បើកការស៊ើបអង្កេត នឹងស្រាវជ្រាវជាបន្ទាន់ ដើម្បីវែកមុខក្រុមចោរប្លន់ម៉ូតូពេលយប់នាពេលនោះហើយជាក់ស្តែងនៅថ្ងៃទី៤ និងទី៥ខែ កក្កដាឆ្នាំ២០១៧ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ ប្លន់ម៉ូតូចំនួន៤នាក់ ដូចមានឈ្មោះដូចខាងលើ នឹងដកហូតម៉ូតូបាន២គ្រឿង ១គ្រឿង មានតែតួរនឹងម៉ាស៊ីន ជាម៉ូតូជិះធ្វើសកម្មភាព នឹង១គ្រឿងទៀត ជារបស់ជនរងគ្រោះ ដែលពួកគេទើបនឹងប្លន់បាន មិនទាន់លក់ចេញហើយម៉ូតូនោះ បានប្រគល់ឲ្យទៅជនរងគ្រោះវិញ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ និងវត្ថុតាងម៉ូតូ១គ្រឿង កំពុង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕ ប្រាថ្នា