ខ្សែប្រយុទ្ធដ៏ល្បីល្បាញរបស់អាហ្សង់ទីន Lionel Messi បានចុះហត្ថលេខាបន្ត កុងត្រាថ្មីរយះពេល៤ឆ្នាំទៀតជាមួយនឹងក្លិប Barcelona ដើម្បីនៅជាមួយ នឹងក្លិបនេះរហូតដល់ឆ្នាំ២០២១។
យោងតាមកិច្ចសន្យាថ្មីកីឡាករវ័យ៣០ឆ្នាំនេះនឹងទទួលបានថ្លៃឈ្នួល៥០ម៉ឺនផោន ក្នុងមួយសប្តាហ៍ ហើយប្រសិនបើក្លិបណាចង់ទិញគាត់ក្នុងកំឡុងពេលជាប់កិច្ចសន្យាពួកគេ ត្រូវចំណាយលុយរហូតដល់ទៅ២៦៤លានផោន។
កិច្ចសន្យាចាស់របស់ Messi នៅពហុកីឡដ្ឋាន Camp Nou មានសុពលភាពដល់ខែមិថុនា ឆ្នាំ២០១៨ ហើយគេបានបដិសេធការស្នើកុងត្រាថ្មីម្ដងកាលខែឧសភា បន្ទាប់ពីខ្វែងគំនិតលើប្រាក់ឈ្នួល។ ចាប់តាំងពីចូលក្រុមធំរបស់ Barcelona ក្នុងឆ្នាំ២០០៤មក Messi ទាត់បញ្ចូលទី៥០៧គ្រាប់ក្នុងចំណោម៥៨៧ប្រកួត ហើយឈ្នះ La Liga ៨ដង និងឈ្នះChampions League ៤ដង ៕ ដេវីត