អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសឥណ្ឌាកាលពីថ្ងៃទី៥ ខែកក្កដា បានព្រមាណថា វិវាទ តាមបណ្តោយព្រំដែន ចិន ឥណ្ដា ក្នុង តំបន់ភ្នំ Himalaya (ហេមពាន)គឺជា ការប៉ះទង្គិចគ្នាជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន រយៈពេល៣០ឆ្នាំកន្លងមក។
អគ្គរដ្ឋទូតចិនប្រចាំនៅឥណ្ឌា លោក Luo Zhaohuiបានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា ចិនបានរិះគន់យ៉ាងខ្លាំងដល់សកម្មភាពបង្កើនទាហាននៅព្រំដែនរួមរបស់ឥណ្ឌា និងចិន ហើយអំពាវនាវឲ្យដោះស្រាយវិវាទខាងលើ តាមរយៈកិច្ចការបរទេស។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានផ្សាយថា កម្លាំងទាហានប្រទេសទាំងពីរបានបញ្ជូនទាហាន ម្ខាងប្រមាណ ៣០០០នាក់ ទៅកាន់ប្រំដែន តំបន់ Sikkim, Bhutan , តំបន់ទីបេ។
កាលពីខែមុន ចិន ក៏បានចាប់ផ្តើមសាងសងផ្លូវនៅតំបន់របស់Bhutan ដែលចិនបានប្រកាសថា ស្ថិតនៅក្នុងដែនអធិបតេយ្យ របស់ខ្លួន។ នៅពេលនោះ ពលរដ្ឋ នៅ ហេមពាន (ទីបេ) បានស្នើដល់ឥណ្ឌាជួយ ហើយឥណ្ឌាក៏បានបញ្ជូនទាហានទៅកាន់ តំបន់Donglang ។ កាលពីថ្ងៃទី២៨ ខែមិថុនា Bhutan បានប្រកាស ប្រឆាំងនឹងការឈ្លានពានរបស់ចិន ហើយអំពាវនាវឲ្យចិនផ្អាក់សកម្មភាពជាឯកតោភាគីនៅទីនោះ ពិសេសគឺការសាងសង់ផ្លូវខុសច្បាប់។
មន្តី្រជាន់ខ្ពស់ឥណ្ឌាបានបញ្ជាក់ថា តំបន់Chumbi ស្ថិតនៅ donglang ក្នុងស្រុក Yadongរបស់ទីបេ គឺជាទឹកដីមានវិវាទរវាងចិន នឹង Bhutan ។ ទីនោះមានភូមិសាស្ត្រ ល្អ សម្រាប់ទាំងចិន និងឥណ្ឌា ។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ជាក់ថា តំបន់Donglang គឺជាវិវាទរវាងចិន នឹង បូតាន ហើយបានចោទប្រកាន់ឥណ្ឌាជាអ្នកជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់បូតាន ។ ជាមួយគ្នានោះ ឥណ្ឌាក៏បានចោទប្រកាន់ទៅលើប្រទេសចិនវិញថា បានធ្វើហួសព្រំដែន ដោយប្រើរថយន្តឈូសឆាយបំផ្លាញកុងត្រូល២កន្លែងរបស់ឥណ្ឌា។
តាមសារព័ត៌មាន SCMP បានផ្សាយថា មន្ត្រីយោធាប្រទេសទាំងពីរបានព្រមានថាភាពតានតឹង អាចបង្កទៅជាសង្គ្រាម ដូចឆ្នាំ១៩៦២ ធ្វើឲ្យមនុស្ស រាប់សិបពាន់នាក់ស្លាប់។
នៅពេលនេះដែរ មន្ត្រីចិនបានបញ្ជាក់ថា ឥណ្ឌាគួរតែរៀនសូត្រពីមេរៀនកាលពីឆ្នាំ១៩៦២ ។ ឆ្លើយតប់វិញ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក ArunJaitley បានបញ្ជាក់ថា «ឥណ្ឌា នៅឆ្នាំ២០១៧ ខុសពីឥណ្ឌាកាលពីឆ្នាំ១៩៦២»៕ ម៉ែវ សាធី