ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធថ្នាំញៀនល្មើសច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ២នាក់ និងចាប់យកវត្ថុតាងថ្នាំញៀន៦កញ្ចប់ ។

សេចក្តីរាយការណ៍ឲ្យដឹងថ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានឃាត់មុខសញ្ញាចែកចាយគ្រឿងញៀន 01នាក់ ឈ្មោះ សុខ រ័ត្ន ភេទប្រុស អាយុ33 ឆ្នាំ នៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ដកហូតបានវត្ថុតាង ម្សៅក្រាម ពណ៍សថ្លា សង្ស័យគ្រឿងញៀន ចំនួន 3 កញ្ចប់តូច ។

ក្រោយចាប់ខ្លួនខាងលើ ជនសង្ស័យបានឆ្លើយសារភាថា គ្រឿងញៀន ខាងលើជារបស់ឈ្មោះ ហ៊ុន បញ្ញា ភេទប្រុស អាយុ23ឆ្នាំ នៅភូមិជាមួយគ្នា ហើយសមត្ថកិច្ចក៏ចុះមកឃាត់ឈ្មោះ ហ៊ុន បញ្ញា បាននៅផ្ទះ និងឆែកឆេររកឃើញវត្ថុតាង ម៉្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន បានចំនួន 3កញ្ចប់តូច និងសំភារះសំរាប់ច្រកចែកចាយមួយចំនួន ទៀត។

វត្ថុតាងដែលត្រូវដកហូតសរុបរួមមានៈ ម៉្សៅក្រាមពណ៍សថ្លា សង្ស័យគ្រឿងញៀន សរុបចំនួន 6 កញ្ចប់តូច ម៉ូតូគប់មូល 1គ្រឿង និងទូរស័ព្ទដៃចំនួន3គ្រឿង ។

ជនសង្ស័យត្រូវបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ៕

 


ចែករំលែក៖