ព័ត៌មានទាន់ហេតុការណ៍៖

កម្មករចិញ្ចឹមគោម្នាក់ចងកសម្លាប់ខ្លួននឹងខ្សែនីឡុង

ចែករំលែក៖

ខេត្តកណ្តាលៈ កម្មករចិញ្ចឹមគោម្នាក់ចងកសម្លាប់ខ្លួននឹងខ្សែនីឡុង បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុច រោងចាំគោរបស់ឈ្មោះ សុក ចំណាប់ ភេទប្រុស អាយុ ៣២ ឆ្នាំ ស្ថិតនៅភូមិ
កំពង់សំណាញ់១ សង្កាត់ កំពង់សំណាញ់
ក្រុងតាខ្មៅ​ ខេត្តកណ្តាល ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ
ឈ្មោះ យូរ វិច្ឆ័យ ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កម្មករចិញ្ចឹគោ ស្រុកកំណើត សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ សព្វថ្ងៃ ស្នាក់នៅភូមិ_សង្កាត់ កើតហេតុខាងលើ ។

សមត្ថកិច្ចបញ្ជាក់ទៀតថាបានរកឃេីញខ្សែគោ លីឡុងពណ៍ខ្មៅ ចំនួន១ខ្សែ ប្រវែង ០,៩៧សង្ទីម៉ែត្រ, សៀវភៅសរសេរបណ្តាំ១ក្បាល, ស្បែកជើងផ្ទាត់ពណ៍ស១គូ និង
ធុងស្ពេត្រូ ពណ៍ស១ ។

ជនរងគ្រោះបានធ្វេីសកម្មភាព យកខ្សែគោ នីឡុង ពណ៌ខ្មៅ ចងកនឹងធ្នឹមរោងគោសម្លាប់ខ្លួន។

ប្រភពបញ្ជាក់ថា នៅ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧
វេលាម៉ោង ១៤ជនរងគ្រេោះបានទិញ ស្រាបៀរកម្ពុជា ១០ កំប៉ុង មកអង្គុយផឹករហូតដល់ព្រលប់ ហេីយបានអង្គុយសរសេរអក្សរ រហូតដល់យប់ ។ លុះព្រឹកឡេីងវេលាម៉ោងប្រហែល ០៦:០០ នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ស្រាប់តែកម្មករ​ធ្វេីការនៅរោង ចាំគោដូចគ្នា ប្រទះឃេីញ​ ជនរងគ្រេោះបានយកខ្សែគោនីឡុង ពណ៌ខ្មៅ ចងក ស្លាប់បាត់ទៅហេីយ។

នៅជាប់និងសាកសពមាន: សៀវភៅសរសេរបណ្តាំចុងក្រោយចំនួន១ក្បាល សរសេរថា ៖ ថ្ងៃនេះខ្ញុំបានសំរេចចិត្ត ថានិងចាកចេញពីលោកនេះហើយ សុំផ្តាំទៅកាន់អ្នកមានគុណ និងបងប្អូនញាតិមិត្តជិតឆ្ងាយ ដែលមានប្រវត្តិរួមសុខទុកជាមួយគ្នា សំរាប់អ្នកមានគុណទាំងពីគឺ អ៑ុំប្រុសនិងអ៑ុំស្រី សូមអភ័យទោសដល់ក្មួយម្នាក់នេះផង។

ក្រោយពីការពិនិត្យរបស់ លោកវិជ្ជបណ្ឌិត គិត សុផល ជាអនុប្រធានមន្ទីរពេទ្រជ័យជំនះ និងផ្នែកជំនាញនគរបាលបច្ចេកទេសវិជ្ជាសាស្រ្ត និងបានពិនិត្យឃើញថា : សាកសពពិតជាស្លាប់ដោយសារចង ក ពិតប្រាកដមែន ។

បច្ចុប្បន្ន: សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕


ចែករំលែក៖