ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងបន្ទប់លេខ៧ ផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅខាងក្រោយសួនឧស្សាហ៍កម្មកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ ខែកក្កដា ឆ្នាំ២០១៧ មូលហេតុបណ្ដាលមកពីគាត់មានទំនាស់ជាមួយសង្សារ។
បុរសដែលដាច់ចិត្តចងកសម្លាប់ខ្លួននោះឈ្មោះ ម៉ឺន ស្លាត អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។បច្ចុប្បន្នស្នាក់នៅបន្ទប់ផ្ទះជួលកន្លងកើតហេតុខាងលើ បានយកក្រណាត់ចងកជាប់នឹងដំបូលបន្ទប់ជួលនោះតែម្ដង។
តាមប្រភព័ត៌មានបានឲ្យដឹងថា មិនមាននរណាម្នាក់បានដឹងថាបុរសនោះចងកសម្លាប់ខ្លួនស្លាប់តាំងពីពេលណានោះទេ ដោយគ្រាន់តែដឹងថា កន្លងមកគាត់បានគេងនៅជាមួយគ្នាជាមួយសង្សារដូចជាប្ដីប្រពន្ធដែរ ដោយឡែកនៅវេលាល្ងាចថ្ងៃទី៨ ខែកក្កដា គាត់មានទំនាស់គ្នាជាមួយស្រ្តីជាសង្សារ បន្តិចបន្តួចរឿងគាត់ផឹកស្រាច្រើនពេក។
បន្ទាប់មកនៅវេលាម៉ោង១១យប់ថ្ងៃដដែលទើបចូលដេក ប៉ុន្តែសង្សារដេកនៅខាងក្រោម ចំណែកគាត់បានដេកនៅលើជាន់ឡៅតឿ តែម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែនៅក្នុងបន្ទប់ជាមួយគ្នានោះដែរ។ លុះដល់វេលាម៉ោង៨ព្រឹកឡើង ថ្ងៃទី៨ កក្កដា ស្រាប់តែប្រទះឃើញគាត់ចងកស្លាប់បាត់ទៅហើយ។
ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក្រោយពេលកើតហេតុនគរបាលមូលដ្ឋានរួមជាមួយនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋានរាជធានីភ្នំពេញបានចុះទៅពិនិត្យកោសល្យវិច័យហើយលទ្ធផលគឺបុរសនោះពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនមែន៕ សុខាសែនជ័យ