ខេត្តឧត្តរមានជ័យ៖ កងកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ក្រោមការចង្អុលបង្ហាញ និងដឹកនាំដោយផ្ទាល់របស់វរះសេនីយ៍ទោងួន ធីរិទ្ធ បានកំណត់មុខសញ្ញាចែកចាយនូវសារធាតុញៀន ដោយឃាត់ខ្លួនស្រ្ដីម្នាក់ និងរឹបអូសបាននូវសារធាតុញៀនប្រភេទ យ៉ាម៉ា(wy)ចំនួន17គ្រប់ ម្សៅក្រាមពណ៌ស (ម៉ាទឹកកកចំនួន14ថង់តូច មានទម្ងន់3ហ៊ុន2លី កាលពីរសៀលថ្ងៃទី9 ខែកក្កដា ឆ្នាំ2017 ស្ថិតនៅភូមិព្រលានឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័។
ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនមានឈ្មោះប៉ក់ ស៊ីវន ភេទស្រី អាយុ35ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ និងឈានទៅឆែកឆេរ រឹបអូសបានវត្ថុតាងសារធាតុញៀន ដោយស៊ើបអង្កេតស្រាវជ្រាវបានច្បាស់លាស់ ទើបចុះអនុវត្តប្រកបដោយប្រសិទ្ធភាព និងភាពជោគជយ័តែម្ដង។
លោកវរះសេនីយ៍ទោ ងួន រិទ្ធ មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែងបានឲ្យដឹងថា ជនសង្សយ័ចែកចាយនូវសារធាតុញៀនដែលឃាត់ខ្លួនបានរួមទាំងវត្ថុតាង បច្ចុប្បន្នកំពុងសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
ប្រជាពលរដ្ឋស្រុកអន្លង់វែងបានដាក់ការសង្ស័យ និងងឿងឆ្ងល់ថា រាល់ការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យជូញដូរចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនជាច្រើនករណីកន្លងមករហូតមកដល់បច្ចុប្បន្ននេះ គេមិនដែលឃើញខាងសមត្ថកិច្ចនគរបាលអធិការដ្ឋានស្រុកចេញមុខធ្វើសកម្មភាពបង្ក្រាបបានមួយករណីណាសោះឡើយ។
ដោយការបង្ក្រាបបានជាច្រើនករណីមកហើយ គឺសុទ្ធសឹងតែជាមោទនភាពនិងស្នាដៃដ៍អស្ចាររបស់កងកំលាំងប៉េអឹម(PM)ទាំងអស់ ៕ ប៉ែន នួន