ខេត្តកណ្តាល៖ ក្រុមការងារលោកឧត្តមសេនីយត្រី ពេជ្យ ពេញ និងលោកអ៊ុក ពីសិទ្ធ បាននាំយកទៀវស្សា និងបច្ច័យបុណ្យផ្កាទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តក្រពើហា ហៅវត្តជ្រុងថ្ម ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
លោកឧត្តសេនីយត្រីពេជ្យ ពេញ និងលោក អ៊ុក ពីសិទ្ធ ព្រមទាំងសហការី ដោយមើលឃើញការខ្វះខាតនៅវត្តមួយនេះ ដែលពុំទាន់មានព្រះវិហារសម្រាប់ពុទ្ធបរិស័ទ ចំណុះជើងវត្ត គោរពបូជា និងសម្រាប់ព្រះសង្ឃធ្វើសមាធិ។
ក្នុងខណៈនោះលោកឧត្តសេនីយត្រី ពេជ្យ ពេញ និងលោកអ៊ុក ពីសិទ្ធ ព្រម ទាំងសហការី និងក្រុមគ្រួសារបាននាំយកបច្ច័យទៅប្រគេនព្រះសង្ឃ រួមមានបច្ចយ័បុណ្យផ្កាចំ នួន៤លាន៩១ម៉ឺនររៀល និងបច្ច័យសម្រាប់កសាងសរសព្រះវិហារចំនួន ១៣ដើម ក្នុងមួយដើម៨៥០ដុល្លារ សរុប១១០៥០ដុល្លារ ។
ក្រៅពីនោះ នៅមានទេយ្យទានមួយចំនួនដូចជាទៀនវស្សា ប្រេងម៉ាស៊ូត ប្រេងកាត អង្ករ ត្រីងៀត តែ ស្ករស ទឹកស៊ីអីវ ទឹកត្រី ទឺកក្រូច ទឺកសុទ្ធ ត្រីខកំប៉ុង និងមី សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំវស្សានៅអារ៉ាមនេះផងដែរ ៕ ហេង សូរិយា