ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌចំការមននាំមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធក្នុងខណ្ឌទូងស្គរនៅមុខសាលាខណ្ឌនឹងសង្កាត់ទាំង១២និងតាមផ្សារ

ចែករំលែក៖

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នេះលោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន នងចៅសង្កាត់ទាំង១២សង្កាត់ ក្នុងខណ្ឌចំការមន ព្រមទាំងតាមបណ្ដាផ្សារនានាផងដែរ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលខណ្ឌចំការមន រួមគ្នាទូងស្គរអបអរសាទរតំបន់ប្រសាទសំបូរព្រៃគុក ដែលត្រូវបានអង្គការ UNESCO សម្រេចបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ក្នុងឱកាសនោះដែរ មានលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋនៅទូទាំងខណ្ឌនឹងលោកប្រធានផ្សារ ក៏បានប្រារព្ធពិធីនេះព្រមៗគ្នានៅតាមទីតាំងនានា រៀងៗខ្លួនដូចជាវត្តអារាម សាលារៀន និងបណ្ដាផ្សារទាំងអស់ក្នុងខណ្ឌចំការមនក្រុងភ្នំពេញផងដែរ ៕ ស រស្មី


ចែករំលែក៖