ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន៖ នេះហើយគឺខ្ញុំជា ហ៊ុន សែន ដែលពួកជនពាលកំពុងស្វែងរក

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រលប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ បានបង្ហោះរូបថត ដែលសម្តេចបាននិងកំពុងជួបជុំកូនចៅ ។

សម្តេចបានសរសេរនៅលើបណ្តាញសង្គមថា៖ «នេះហើយគឺខ្ញុំជា ហ៊ុន សែន ដែលពួកជនពាលកំពុងស្វែងរក ប៉ុន្តែប្រជាជនកម្ពុជាតែងចាត់ទុកថាម្នាក់នេះ (ហ៊ុន សែន) តែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា តាំងពីប្រជាជននៅក្រលំបាក១០០% រហូតមានការអភិវឌ្ឍដូចសព្វថ្ងៃ។

តើខ្ញុំមានសិទ្ធិសប្បាយរីករាយជួបជុំកូនចៅដូចក្នុងរូបថតនេះដែរឬទេ? តើខ្ញុំត្រូវតែប្រាប់មនុស្សគ្រប់គ្នាពិសេសពួកជនពាលថា ខ្ញុំកំពុងស្ថិតនៅទីនេះ ឬទីនោះដែរឬទេ?។

ទោះខ្ញុំផ្ទេរសិទ្ធិឬមិនផ្ទេរសិទ្ធិ ទោះខ្ញុំស្ថិតនៅទីណា ក៏នៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រទេសជាតិពិសេសបង្រ្កាបលើការបង្កចលាចលរបស់ក្រុមជនពាល ក្រុមជ្រុលនិយម ក្រុមពួកកូនអាក្បត់ជាតិបានដែរ បើចង់ដឹងសុំសាកល្បងមើល Sic!

បន្តមកកំសាន្តសប្បាយជាមួយប្រជាជនកម្ពុជា ក្នុងពេលដែលតំបន់ប្រាសាទសំបូរព្រៃគុក ដាក់ជាបេតិ កភណ្ឌពិភពលោកនាពេលថ្មីៗនេះ ហើយក៏រង់ចាំមើលបក្សនយោបាយឬសង្គមស៊ីវិលណាខ្លះនឹងចូលរួមអបអរសាទរជាមួយជោគជ័យដ៏មហិមារបស់ប្រជាជនកម្ពុជានេះផងដែរ» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖